Baifern Pimchanok បង្អួតសម្រស់ក្នុងស្ទាយតុបតែងខ្លួនថ្មី GMMTV 2023 ត្រូវតែវាលចឹងទើបវាស៊ិចស៊ីចា! មានរូបភាព

អាចនិយាយបានថាបង្កការភ្ញាក់ផ្អើលដល់ហ្វេនៗជាខ្លាំង នៅពេលថ្មីៗនេះ GMMTV រៀបចំកម្មវិធីប្រកាសពត៌មានដ៏ធំ GMMTV 2023 : DIVERSELY YOURS  បើបង្ហាញគម្រោងរឿងភាគជាង 19 រឿង និងខ្សែភាគយន្ដចំនួន 1រឿង ដោយរឿងនេះក៏មានតារាសម្ដែងស្រីស្អាតប្រុសសង្ហាជាច្រើនបានចូលរួមដែរ

ដោយក្នុងចំណោមនោះក៏មានតារាសម្ដែងស្រីស្អាតទាក់ភ្នែកតាំងតែពីចំងាយ Baifern Pimchanok បង្ហាញខ្លួនជាមួយរ៉ូបរឹបជាប់ខ្លួនពណ៌ខ្មៅ ប៉ុន្ដែមានលួចស៊ិចស៊ីខ្លះៗ ព្រោះឈុតនេះនៅត្រង់កន្លែងដើមទ្រូងមានប្រលោះៗជាច្រើន បង្ហាញអោយឃើញសាច់ដើមទ្រូងឡើងស ខ្ចីចែងចាំងភ្នែក

ចំណែករឿងការតែងខ្លួនមានភាបស្រទន់ហើយស្រស់ស្អាតបែបពណ៌ផ្កាឈូក ហើយនៅមានប្រលែងសក់ដ៏ស្រស់ស្អាត អាចនិយាយបានថាអេមដល់ថ្នាក់បេះដូងអ្នកមើលចង់រលាយទៅហើយ ផុសរូបមិនទាន់បានប៉ុន្មាននាទីផងចំនួនអ្នកឡាយជាប់សិបម៉ឺនទៅហើយ

អត្ថបទដោយ : នីត្តា