ស្នេហាបែបនេះពិបាករកណាស់!! ទស្សនិកជនស្ងើចសសើរគូស្វាមីភរិយាតារា Boy-Jeab ដែលនៅតែថ្នាក់ថ្នមគ្នាទោះបីអាចមិនមានកូនបាន!!

ចាត់ទុកជាគូស្នេហាតារាដែលស្រលាញ់គ្នាដោយមិនរើសអើងឋាន:ស្ថានភាពគ្រួសារ ឬអ្វីទាំងអស់សម្រាប់គូរបស់តារាចម្រៀងអមត:លោក Boy Peacemaker និងតារាសម្តែងស្រី Jeab Pijittra ដែលយកបេះដូងធ្វើជាគ្រឿងពិសោធន៍តែម្យ៉ាងគត់។ អ្នកទាំងពីរយល់ព្រមរៀបការជាមួយគ្នាក្នុងកំឡុងពេលដែលជីវិតជួបវិបត្តិធំបំផុត (ត្រូវគេបោកប្រាស់មិនមានប្រាក់សល់ក្នុងខ្លួនសូម្បីបន្តិច) ហើយជំនះសាងជីវិតថ្មីរួមគ្នារហូតអាចត្រឡប់មកមានមុខមានមាត់ក្នុងសង្គមវិញបាន។
ចុងក្រោយទស្សនិកជនកាន់តែស្ងប់ស្ងែងគូរបស់ Boy-Jeab ព្រោះតារាទាំងពីរដួងមិនធ្វើបាបចិត្ត មិនដាក់សម្ភាធ មិនបន្ទោសគ្នាពីបញ្ហាអត់ទាយាទឡើយ។ លើសពីនោះទៅទៀតពួកគេរស់នៅជាមួយគ្នាយ៉ាងស្ម័គ្រស្មោះមួយនឹងមួយ មើលថែគ្នាទៅវិញទៅមកយ៉ាងយកចិត្តទុកដាក់បំផុត។ មិនមានកូនអោយគ្នាបែបនេះ បើគ្រួសារអ្នកដទៃប្រហែលស្វាមីត្រូវចេញទៅរកក្រៅដើម្បីបំពេញក្តីបំណង ឬលែងលះគ្នាបាត់ទៅហើយ ប៉ុន្តែសម្រាប់ពួកគេមិនដូចច្នោះឡើយស្នេហាគឺចេញពីបេះដូង បាននៅជាមួយគ្នាបែបនេះចាត់ទុកជារឿងល្អណាស់ទៅហើយ។
បច្ចុប្បន្ន Boy Peacemaker និងអ្នកនាង Jeab Pijittra ទទួលយកចំនុចល្អ ចំនុចអាក្រក់របស់គ្នាទៅវិញទៅមក ទទួលយកកាពិតថាដែលថាពេលនេះបេប៊ីមិនទាន់ចង់មកចូលរួមជាសមាជិកគ្រួសារ ហើយនាំគ្នាបន្តធ្វើការងារភារកិច្ចយ៉ាងមានក្តីសុខ។ ទស្សនិកជនសង្ឃឹម និងជូនពរអោយទាយាទកូនដំបូងធ្វើដំណើរមកជួបប៉ាម៉ាក់ដ៏គួរអោយស្រលាញ់នេះក្នុងពេលឆាប់ៗ។

អត្ថបទដោយ សា