ថៃ x កូរ៉េ ក្នុងកញ្ចប់តែមួយ 😍❤️!! Jaylerr ជាតួឯកប្រុសថៃតែម្នាក់គតដែលបង្ហាញវត្តមានក្នុងកម្មវិធីល្បី Tripmate របស់កូរ៉េខាងត្បូងជាមួយតួ TOP TOP (មានវីដេអូ)!!

ជាតួឯកប្រុសនិងជាតារាសម្តែងថៃល្បីល្បាញដល់ប្រទេសខាងក្រៅសម្រាប់លោក Jaylerr មិត្តប្រុសរបស់កំពូលតារាបង្ហាញម៉ូតស្រី thanaerngnin ដែលពេលនេះក្រៅពីការងារនៅក្នុងវិស័យសិល្ប:តារាប្រុសបានចាប់ដៃជាមួយមិត្តស្រីបើកក្រុមហ៊ុនផ្ទាល់ខ្លួនហើយបានក្លាយជា CEO អាយុតិចជាផ្លូវការណ៍យ៉ាងគួរអោយស្ងប់ស្ងែងកាលពីដើមឆ្នាំ ២០២២។
ចុងក្រោយបន្ទាប់ពីធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលនឹងសមត្ថភាពរឿងគ្របគ្រងក្រុមហ៊ុនលោក Jaylerr បានធ្វើអោយហ្វែនខ្លាប់ស្រែកហោកញ្ច្រៀវម្តងទៀតព្រោះគាត់ត្រូវបានប្រទេសកូរ៉េខាងត្បូងជ្រើសរើសយកទៅចូលរួមកម្មវិធីល្បីឈ្មោះថា Tripmate ដែលត្រូវសម្តែងរួមជាមួយកំពូលសិល្ប:ករសិល្ប:ការិនីល្បីៗជាច្រើនរបស់កូរ៉េ និងបណ្តាប្រទេសធំៗផ្សេងទៀតនៅក្នុងទ្វីបអាស៊ី។

តារាប្រុសលាក់អាថ៌កំបាំងនេះបានល្អខ្លាំងណាស់ មិនមាននរណាបានដឹងពីមុនសោះឡើយថាគាត់ទៅបង្ហាញវត្តមាននៅក្នុងកម្មវិធីដ៏គួរអោយទាក់ទាញលើកនេះ ហ្វែនខ្លាប់ដឹងរឿងនិងភ្ញាក់ផ្អើលនៅក្នុងថ្ងៃចេញផ្សាយតែម្តង។
វគ្គដំបូងរបស់កម្មវិធី Tripmate ត្រូវបានចេញផ្សាយនៅក្នុង Youtube channel “KBS World TV” កាលពីថ្ងៃទី ២០ ខែវិច្ឆិកានេះ ហើយនឹងចេញវគ្គថ្មីៗ បទពិសោធន៍ថ្មីៗ ឈុតឆាកមិត្តភាពល្អៗជាបន្តបន្ទាប់រៀងរាល់សប្តាហ៍។ ឃើញផុសអ៊ិនស្តាក្រាមចុងក្រោយរបស់លោក Jaylerr ហើយទាំងអស់គ្នាចូលមកខមមិនផ្អើលយ៉ាងច្រើនកុះករព្រោះគ្រប់គ្នាទើបតែបានដឹងថាតាមពិតទៅតារាប្រុសថៃរបស់យើងជាមិត្តស្និទ្ធស្នាលជាមួយតួឯកប្រុសល្បី jinhyukk និងលោក DONGWOON សោះ។​ ពេលនេះទស្សនិកជនរន្ធត់នឹកស្មានមិនដល់ថាមានកម្មវិធីបែបនេះ ហើយកំពុងនាំគ្នាសម្រុកចូលទស្សនាកម្មវិធី Tripmate បាក់ទឹកបាក់ដី។


អត្ថបទដោយ សា