មើលមួយភ្លែតបុកពោះអស់ Mai Davika ស្លៀកមួយឈុតនេះសាម៉ីខ្លួនដូចធម្មតាតែអ្នកគាំទ្រផ្អើលពេញមួយប្រទេស! មានវីដេអូ
ធ្វើអោយអ្នកគាំទ្រគាំងយោបល់ ចំហរមាត់និយាយលែងចេញនៅពេលដែលតារាសម្ដែងស្រី Mai Davika ជះរស្មីចែងចាំងបំផុតជាមួយរាត្រីពណ៌ស្វាយដែលគ្រប់គ្នាឃើញហើយត្រូវញីភ្នែកហើយញីភ្នែកទៀត ព្រោះឈុតនេះក្រៅពីបង្ហាញអោយឃើញរាងវ៉ាវដ៏តូចស្ដើងហើយ នៅលួចញន្លាក់អារម្មណ៍អ្នកមើលជាមួយរូបនៅលើឈុតនោះទៀត
ហើយសាម៉ីខ្លួនបានសរសេរជាប្រយោគខ្លីមួយថា “អៀន” គ្រប់គ្នាដែលបានឃើញក៏ប្រញាប់ចូលមកឆ្លើយប្រាប់ថាស្អាតខ្លាំងណាស់ ហើយនៅធ្វើអោយចាប់អារម្មណ៍ខុសកន្លែងទៀត មិនដឹងថាត្រូវមើលរាងឬមួយមើលរូបនៅលើឈុតល្អ អេមណាស់សមជាតារាល្បីមែនហើយ
អត្ថបទដោយ : នីត្តា






















