Bow Maylada ប្រាប់ថាដំណឹងល្អគង់តែមានប៉ុន្ដែមិនមែនរឿងមានកូនទេព្រោះខណៈពេលនេះកំពុងទិញដីទុកធ្វើ…..! មានរូបភាព
មានរឿងរ៉ាវត្រូវអោយចេញមកដោះស្រាយទៀតហើយ សម្រាប់តារាសម្ដែងស្រី Bow Maylada ក្រោយពីមានអ្នករពឹសដៃយករូបនាងទៅផុសហើយសរសេរថានាងកំពុងមានផ្ទៃពោះ ព្រោះឃើញពោះរបស់នាងធំខុសប្លែកធម្មតា ថែមទាំងមានពាក្យចរចាមរាមថា នាងបានទិញដីទុកដើម្បីធ្វើផ្ទះការ
ជាក់ស្ដែង (24 វិច្ឆកា 2022) កញ្ញា Bow បានចេញមកបកស្រាយចំពោះរឿងនេះថា អ្នកចោទថាមានផ្ទៃពោះ ខ្ញុំមិនបានមានផ្ទៃពោះនោះទេ គ្រាន់តែមិនបានចូលបន្ទប់ទឹក នៅថ្ងៃហ្នឹងប្រពន្ធ័រំលាយអាហារមិនសូវល្អ ទើបឃើញក្បាលពោះវាខុសប្លែកពីធម្មតា មិនបានយកចិត្តទុកដាក់អីច្រើននោះទេ ព្រោះដឹងថាយើងក្រោកពីគេងមកស្អាត យើងដឹងខ្លួនយើងថាក្រោកពីគេងមកក្បាលពោះយើងរាបស្មើ វាច្រើនដងរួមមកហើយ តែយើងមិនខឹងទេ គ្រាន់តែខមិនឆ្លើយតប នៅមិនទាន់មានប្ដី ហើយអោយពោះធំយ៉ាងមិច រោគរិះគន់វាយប្រហារវាមានគ្រប់តែគ្នានឹង វាយប្រហារគេបារម្ភពីគេមែនទេ អ្វីដែលមិនល្ងក៏កុំយកមកនិយាយ
កញ្ញា Bow នៅតែអះអាងថាសង្សាកំលោះរូបសង្ហាលោក Alek Teeradet មិនបាននាំទៅញុំច្រើននោះទេ ព្រោះពេលនេះយើងកំពុងតែចាប់ផ្ដើមគ្រប់គ្រងរូបរាងខ្លួនឯង ចង់ថតរូបស៊ិចស៊ីៗ បើសួរថានិងមានដំណើរកំសាន្ដរួមគ្នាទៀតទេ ប្រហែលពិបាកបន្ទិច ព្រោះពេលនេះមើលទៅដូចជារកចន្លោះមិនឃើញទេ ទាំងបទចម្រៀងទាំងរឿងភាគ អាចទទួលយកការងារផ្សេងក្នុងឱកាសបុណ្យណូអែល ប្រហែលមកផ្ទះ Bow ជាមួយបងប្អូនញ៉ាំអាហារជុំគ្នា
ចំណែកឯរឿងទិញដីធ្វើផ្ទះសម្រាប់ការរហូតធ្វើអោយត្រូវទទួលការងារច្រើនៗៗ សាម៉ីខ្លួនបានប្រាប់ថា ទិញទុកជាទ្រព្យសម្បត្តិនៅថ្ងៃអនាគត ទិញនៅម្ដុំកាន់បុរី អោយហៅខ្ញុំថា ហៃសូកាន់ អ្នកម៉ាក់ប្រាប់ថាចង់បានដី អចលនទ្រព្យ បើមិនចឹងក៏ទិញមាស ប៉ុន្ដែសុំមិនប្រាប់ចំនួនប៉ុន្មានទេ ខ្លាចថាខ្ញុំនិយាយអួតទៀត តែក៏វាមិនច្រើនអីណាស់ណាដែរ ល្មមៗនិងធ្វើផ្ទះបាន
កម្រោងចង់បានច្រើនខេត្ត ជាកន្លែងបែបធម្មជាតិ ដើម្បីបានទៅសម្រាកលំហែកាយបន្ទាប់ពីចប់ការងារ
អត្ថបទដោយ : នីត្តា












