អីយ៉ាស Pooklook Fonthip ស៊ិចស៊ីរោលរាលស្លៀកប៊ីគីនីដ៏តូចបង្អួតរាងស៊ីអារម្មណ៍ពេកដល់ថ្នាក់ Aum ក៏ត្រូវចូលទៅខមិនប្រាប់…….! មានរូបភាព

ថ្វីត្បិតតែអាកាសធាតុចាប់ផ្ដើមចុះត្រជាក់ហើយ តែមើលទៅភាពក្ដៅរោលរាលរបស់តារាសម្ដែងស្រី Pooklook Fonthip មិនថយចុះទាល់តែសោះ ព្រោះកាលពីប៉ុន្មានថ្ងៃមុននេះ សាម៉ីខ្លួនបានប្រមូលខោវអាវដាក់កាបូបទៅសម្រាកលំហែកាយនៅខេត្ដឈុនបុរី ហើយច្បាស់ណាស់ថារូបភាពឈុតហែលទឹកត្រូវតែមានសម្រាប់ហ្វេនៗ

ជាក់ស្ដែង (25 វិច្ឆកា 2022) Pooklook ដុតកំដៅចិត្តទស្សនិចជនមិនឈប់ សាម៉ីខ្លួនបានប្រលែងកន្លែងហាមឃាត់ជាមួយឈុតប៊ីគីនីតូចៗ ប្រលែងអោយឃើញភាពម៉ត់រលោងរាងដ៏ស៊ិចស៊ីដែលបានមកពីការខិតខំហាត់ប្រាណយ៉ាងខ្ជាប់ខ្ជួន ឃើញសាច់ដុំពោះតិចៗបូករួមជាមួយស្ទាយថតរូបទៀត អាចនិយាយបានថាមិនមែនតែអន្លង់ស្នេហ៍ទេ គឺធ្លាក់ជ្រោះស្នេហ៍តែម្ដង

After Footer (Active) - damrei Mr1 Zone2

ក្រៅពីរូបភាពស្អាតៗហើយនៅមានប្រយោគបង្កើតស្នាមញញឹមថា “សមុទ្រពណ៌ផ្ទៃមេឃ តែបងបកចូលមកក្នុងបេះដូងអូនវាជាពណ៌ផ្កាឈូកៗៗៗ” ច្បាស់ណាស់ថាគ្រប់គ្នាដែលបានឃើញត្រូវតែចូលមកអោយបេះដូងដល់នាង ជាពិសេសមានតារាល្បីជួរមុខប្រចាំប្រទេសថៃយ៉ាង Aum Patchrapa ចូលមកខមិនថា “ស្គមចឹងទៅរាងស្អាតខ្លាំងណាស់អូន” 

អត្ថបទដោយ : នីត្តា