ប្រញ៉ាប់បង្ហាញភាពជាម្ចាស់កម្មសិទ្ធភ្លាម!! គូដណ្តឹងបញ្ចេញសាច់ដុំច្រើនពេក កញ្ញា kimmy_kimberley ទ្រាំមិនបានចេញមុខដាក់បម្រាមក្នុងប្រអប់ខមមិន!!

បច្ចុប្បន្នលោក Mark_prin និងកញ្ញា kimmy_kimberley កំពុងនាំគ្នាសម្រុកបញ្ចប់ការងារដើម្បីអាចចាប់ផ្តើមគិតគម្រោងរៀបអាពារហ៍ពិពារហ៍ក្នុងខែមករាតាមផែនការណ៍បាន ទាំងពីរនាក់មមាញឹករៀងៗខ្លួនធ្វើយ៉ាងណាបញ្ចប់ការងារដែលមានទាំងអស់ អោយបានក្នុងដៃក្នុងឆ្នាំ ២០២២ នេះ។
រវល់ការងារយ៉ាងណាតារាប្រុសស្រីក៏មិនដែលភ្លេចបន្ថែមភាពផ្អែមល្ហែមអោយគ្នាដែល ដូចជាថ្មីៗនេះខណ:ពេលលោក Mark_prin មានដំណើរទស្សនិកិច្ចការងារជាមួយប្រែនល្បីទៅលើកោះ Maldive តារាស្រីជាគូដណ្តឹងតាមខមមិន តាមផ្ញើរចិត្តនឹករលឹកនៅតាមប្រអប់ខមមិនអោយជានិច្ចនិងជារៀងរាល់ថ្ងៃ។
ចុងក្រោយស៊ិចស៊ីពេកកញ្ញា kimmy_kimberley ទ្រាំមិនបានប្តូរពីផ្តល់កំលាំងចិត្តមកជាខមមិនបង្ហាញភាពជាម្ចាស់កម្មសិទ្ធនៅលើករូបរបស់គូដណ្តឹងវិញ បណ្តាលអោយហ្វែនខ្លាប់ចូលមកចំអន់ថានាងកំពុងប្រច័ណ្ឌគ្រប់គ្នា។ នៅក្នុងអ៊ិនស្តាក្រាមលោក Mark_prin ផុសរូបស្លៀកតែខោខ្លីព្រមជាមួយសារសសេរថា “Tan Tan Tannnn 🌴#AIAPrestigeMaldivesTrip” ដោយឃើញមិត្តប្រុសស៊ិចស៊ីភ្លាមតារាស្រីចូលខមមិនប្រាប់ថា “ប៉ុណ្ណឹងបានហើយប៉ាវា!!” ភ្លាមធ្វើអោយតារាប្រុសអស់់សំណើចហើយសសេរឆ្លងឆ្លើយថា “សុំបន្តិចទៀតបាទ 😆” ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា