Hussaweee ស្នងតំណែង weir19 ជារឿងដែលគេនិយាយមិនខុស!! ក្លាយជាកូនសំណប់ចប់រឿងមួយចូលរឿងមួយទៀតជាបន្តបន្ទាប់!!

ជាតួឯកប្រុសដែលមិនអាចមើលរំលងបានឡើយសម្រាប់លោក Hussaweee ដែលជាប់ឈ្មោះជាកូនប្រុសសំណប់របស់បុស្តិ៍លេខ ៧ ហើយឡើងតំណែងជាតួឯកប្រុសក្នុងដួងចិត្តសំណប់បេះដូងលំដាប់លេខ១របស់ហ្វែនខ្លាប់ជំនួសអោយលោក weir19 ដែលធ្លាប់កាន់តំណែងនេះជាច្រើនឆ្នាំកន្លងមក។
ចុងក្រោយទស្សនិកជនកាន់តែប្រាកដចិត្តថាបុស្តិ៍លេខ ៧ បានត្រៀមអភិវឌ្ឍន៍កូនពៅម្នាក់នេះដើម្បីមកជំនួសលោក weir19 ពីព្រោះពេលនេះលោក Hussaweee ទទួលបានរឿងល្អៗ ការងារចេញមុខចេញមាត់ក្នុងសង្គមច្រើនហូហែរជាងតាប្រុសផ្សេងៗទៀត ដូចដែលស្ថាននីយ៍ធ្លាប់ធ្វើដាក់រាមច្បងដែលទើបសុំដកខ្លួនពីវិស័យសិល្ប:ម្នាក់នោះដែល។
បច្ចុប្បន្នលោក Hussaweee មានរឿងភាគច្រើនណាស់នៅក្នុងដៃ គាត់ត្រូវបានគេជ្រុំជ្រែងអោយក្លាយជាតួឯកប្រុសគ្រប់រឿងល្បីៗជាបន្តបន្ទាប់។ ហើយគាត់ក៏កំពុងបំពេញភារកិច្ចជាកូនសំណប់ ជាតួឯកប្រុសស្នងតំណែងរបស់លោក weir19 យ៉ាងអស់ពីសមត្ថភាពដើម្បីកុំអោយហ្វែនខ្លាប់បែកចិត្តទៅគាំទ្របុស្តិ៍ផ្សេង!។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា