អីយ៉ា! តារាថៃ Ananda បង្ហើបដំណឹងល្អហើយ ទោះបីទំនាក់ទំនងជាមួយគូស្នេហ៍មានពាក្យរិះគន់ក៏ដោយ!

ជាការពិតណាស់ ទោះបីជាបច្ចុបុ្បន្ននេះ តារាសម្ដែងថៃប្រុសលោក Ananda Everingham និងមិត្តស្រីនាង Nichat បានបើកចំហរទំនាក់ទំនងស្នេហជាសាធារណៈក៏ដោយ​ តែគេសង្កេតឃើញអ្នកទាំងពីរមិនសូវបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាក្នុងបណ្ដាញសង្គមនោះទេ។

គួររម្លឹកផងដែរថា កន្លងមកមានមហាជនមួយចំនួនបានបញ្ចេញមតិរិះគន់ចំពោះទំនាក់ទំនងស្នេហាមួយនេះ ព្រោះគ្រប់គ្នាគិតថា Nichat មានរូបសម្រស់មិនសូវស្អាត មិនសក្ដិសមនិងតារាប្រុសរូបនេះនោះទេ តែទោះបីជាយ៉ាងណាក៏ដោយ ស្នេហាមួយនេះមិនរង្គោះរង្គើរនោះទេ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ លោក Ananda បានផ្ដល់បទសម្ភាសន៍ជាមួយនិងអ្នកកាសែត ហើយថែមទាំងបង្ហើបពីរឿងរៀបចំអនាគតរបស់លោកនិងគូស្នេហ៍ទៀតផង។ ក្នុងនោះលោកបានរៀបរាប់ថា៖

«ពិតណាស់យើងទាក់ទងគ្នាមកជិត២ឆ្នាំហើយ ប៉ុន្តែទំនាក់ទំនងយើងនៅតែល្អដូចដើម។ អាចនិយាយបានថា ស្នេហារបស់យើងទាំងពីរមិនសូវបង្ហាញ តែក៏មិនខុសពីគូស្នេហ៍ដទៃដែរ។ ចំណែកឯគម្រោងរៀបការក៏បានគិតដូចគ្នា តែប្រហែលជាមិនទាន់ដល់ថ្ងៃនោះទេ ប្រសិនបើមានថ្ងៃនោះមែន ពិតជាល្អខ្លាំងណាស់។ ប៉ុន្តែសរុបទៅមនុស្សយើងស្រលាញ់គ្នា ឬចង់រស់នៅជាមួយគ្នាឲ្យបានយូរ មិនសំខាន់លើរឿងរៀបការនោះទេ តែវាផ្តោតសំខាន់ទៅលើទង្វើរដែលធ្វើដាក់់គ្នាទៅវិញទៅមករាល់ថ្ងៃ»៕

អត្ថបទដោយ៖សុីវលី