ចាំក្មេងតូចនេះទេ? ធ្លាប់ល្បីមុខមាត់ស្រដៀងតួឯកប្រុស Tono ពេលនេះធំហើយ….

តារាសម្ដែងប្រុសលោក Tono Pakin កាលពីច្រើនឆ្នាំមុនបានថតរូបជាមួយក្មេងប្រុសដែលអ្នកគាំទ្រនាំគ្នានិយាយថាមានមុខមាត់ស្រដៀងនឹងរូបលោកខ្លាំងណាស់ ថែមពត៌មាននេះល្បីរហូតមានកម្មវិធីទូរទស្សន៍ហៅអ្នកទាំងពីរទៅសម្ភាសន៍ជាមួយគ្នាទៀតផង។ រំលងទៅច្រើនឆ្នាំតើក្មេងតូចមុខខ្ជូតដូចតារាល្បីរូបនេះ មានមុខមាត់ប្រែប្រួលលូតលាស់ធំប៉ុណ្ណាហើយដែរ?​

ក្មេងតូចដែលធ្លាប់ត្រូវបានគេល្បីថាមានមុខមាត់ស្រដៀងលោក Tono រូបនេះមានឈ្មោះថា Ryuji និងត្រូវបានគេហៅថាTonoតូច។ ដោយតួឯកប្រុសលោក Tono និង Ryuji ធ្លាប់ជួបគ្នារួចមកហើយ ពេលនេះរំលងទៅច្រើនឆ្នាំ លោក Tono ក៏នៅតែបន្ដអាជីពជាអ្នកសម្ដែងក្លាយជាតួឯកប្រុសមានស្នាដៃក្នុងរឿងភាគជាច្រើន ឯ Ryuji វិញក៏បានក្លាយជាក្មេងប្រុសវ័យជំទង់ហើយផងដែរ។ ហើយទោះបីជាក្មេងតូច Ryuji ធំហើយក៏នៅតែមានអ្នកលេងបណ្ដាញសង្គមជាច្រើននិយាយថាមុខមាត់នៅតែស្រដៀងនឹង Tono ដោយមិនកែកុនថែមរឹតស្រដៀងច្បាស់ជាងកាលពីនៅក្មេងទៀត។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ