ហ្វែនខ្លាប់ស្ទះខ្យល់!! កញ្ញា baifernbah ពាក់អាវកជ្រៅបញ្ចេញដើមទ្រូងយ៉ាងស៊ិចស៊ីបន្ទាប់ពីមានដ្រាម៉ាស្នេហា!

នៅមិនទាន់រសាយនៅឡើយទេសម្រាប់ដ្រាម៉ាដែលមានអ្នកផ្ទៃក្នុងជ្រុលមាត់អោយសម្ភាសន៍ថាលោក naphat_nine និងកញ្ញា baifernbah កំពុងទាក់ទងស្នេហាគ្នាមែនទែន។ រហូតមកទល់ពេលនេះហ្វែនខ្លាប់នៅមិនទាន់បានលឺចម្លើយពីមាត់របស់សាមីខ្លួនគេដោយផ្ទាល់នៅឡើយទេព្រោះមិនទាន់មានឧកាសបានជួប តែបានចំឡែកភ្នែក គាំងនិយាយមិនចេញជាមួយភាពស៊ិចស៊ីរបស់តារាស្រីជំនួសវិញ!
នៅក្នុងអ៊ិនស្តាក្រាមរបស់កញ្ញា baifernbah ពេលនេះមានតែអ៊ីម៉ូជិរូបភ្លើងដោយសារនាងទើបផុសរូប HOT ស៊ិចស៊ីធ្វើអោយចិត្តរបស់អ្នកប្រើប្រាស់អ៊ិនធឺណែតរលាយចិត្តមួយរំពេចដែលបានឃើញ។ ក្នុងផុសចុងក្រោយនោះតារាស្រីស្លៀកឈុតវែងពណ៌សវៀលកជ្រៅបណ្តាលអោយឃើញសាច់ខ្ចីត្រង់ដឹមទ្រូងយ៉ាងច្បាស់ ចំៗ ព្រមជាមួយទឹកមើខដ៏គួរអោយទាក់ទាញ ធ្វើអោយហ្វែនខ្លាប់រន្ធត់ចិត្តបានដោយមិនចាំបាច់សសេរ Caption អ្វីទាំងអស់។
តារាស្រីទទួលបានការនិយមចូលចិត្តយ៉ាងច្រើនជាង ៣ សែននាក់ក្នុងរយ:ពេលត្រឹមតែ ៨ ម៉ោង ហើយមានហ្វែនខ្លាប់ច្រើនណាស់ដែលបានចូលមកខមមិនប្រាប់ថាកញ្ញា baifernbah បុស្តិ៍នេះស៊ិចស៊ីពេកហើយ ទាក់ទាញពេកហើយរូបនេះធ្វើអោយពួកគេមិនមានស្មារតីធ្វើការងារសោះឡើយ សូមមេត្តាត្រឡប់ទៅស្លៀកពាក់ខ្យូតៗវិញ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា