រន្ធត់ចិត្ត!! កញ្ញា urassayas ចាកចេញពីបុស្តិ៍លេខ ៣ ដោយស្ងាត់ៗ!?!

ជាតួឯកស្រីដែលប្រៀបបានដូចជា logo របស់ស្ថាននីយ៍ទូរទស្សន៍បុស្តិ៍លេខ៣ ទស្សនិកជនឃើញមុខកញ្ញា urassayas ដឹងតែនឹកឃើញដល់បុស្តិ៍ល្បីល្បាញនេះជានិច្ចព្រោះនាងនៅទីនោះយូ ហើយបានសាងកិត្តិនាមល្អៗអោយក្រុមហ៊ុនបានល្បីល្បាញ មានប្រិយមិត្តតាមដានច្រើនរហូតជាប់ចំណាត់ថ្នាក់ជាស្ថាននីយ៍លំដាប់ខ្ពស់របស់ប្រទេសថៃ។
ចាប់តាំងពីដើមឆ្នាំ ២០២២ មកមានតួឯកប្រុសតួឯកស្រីជាច្រើនដែលបានចាកចេញពីបុស្តិ៍លេខ៣ស្ងាត់ៗហើយចេញមុខសម្តែងអោយបុស្តិ៍ផ្សេងយ៉ាងគួរអោយភ្ញាក់ផ្អើល បណ្តាលអោយចុងក្រោយនេះទស្សនិកជនទាំងអស់នាំគ្នាបារម្មណ៍ខ្លាចកញ្ញា urassayas ប្រើវិធីសាស្ត្រចាកចេញដោយស្ងាត់ៗដែល ព្រោះថ្មីៗនេះនាងបានចេញបង្ហាញមុខក្នុងគម្រោងឆ្នាំ ២០២៣ ជាមួយលោក Bright អោយបុស្តិ៍ GMMTV យ៉ាងគួរអោយចំលែងចិត្ត។

បើយកតាមច្បាប់និងកិច្ចសន្យាការងារតារាដែលមិនទាន់ចង់កុងត្រាមិនមានសិទ្ធទៅធ្វើការងារអោយក្រុមហ៊ុនផ្សេងបែបនេះឡើយ ។ បច្ចុប្បន្នប្រិយមិត្តបុស្តិ៍លេខ ៣ កំពុងបុកពោះឌុកដាក់ៗរងចាំស្តាប់ចម្លើយពីមាត់របស់កញ្ញា urassayas ថាតាមពិតទៅពាក្យដែលគេនិយាយនោះជាកាពិតឬមិនមែន នាងនៅជាតួឯកស្រីអោយបុស្តិ៍ចាស់ ឬបានក្លាយជារាជនីរបស់បុស្តិ៍ផ្សេងរួចរាល់ហើយ?

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា