ច្បាស់លាស់និងអោយតម្លៃខ្លាំងបំផុត!! តួឯកប្រុស seanjindachot នាំអ្នកម្តាយចូលស្តីដណ្តឹងមិត្តស្រីតាមប្រពៃណី!!
កាលពីមួយខែមុនអ្នកតាមដានជីវិតផ្ទាល់ខ្លួនលោក seanjindachot ប្រហែលជាបានឃើញទិដ្ឋភាពសុំមិត្តស្រីរៀបការនៅទីក្រុងប៉ារីសប្រទេសបារាំងរបស់គាត់រួចជាស្រេចហើយ ថ្ងៃនេះតារាប្រុសសុំធ្វើម្តងទៀតយ៉ាងច្បាស់លាស់ ដោយបានដឹកនាំចាស់ទុំរបស់ខ្លួនទៅផ្ទះខាងស្រីដើម្បីធ្វើពិធីចូលស្តីដើម្បីអោយចាស់ទុំខាងស្រីអនុញ្ញាតិអោយរៀបការជាមួយគ្នាជាផ្លូវការណ៍តាមប្រពៃណីថៃ។

បន្ទាប់ពីកម្មវិធីចប់សព្វគ្រប់កញ្ញា pipa_________ បានផុសរូបសកម្មភាពមិត្តប្រុសនិងអនាគតសាច់ថ្លៃចូលមកចែចូវសុំនាងធ្វើជាកូនប្រសាស្រីព្រមជាមួយ Caption ដ៏សែនកក់ក្តៅថា “Family สู่ขอ (ចូលស្តី) Day🤍” ដែលមានអនាគតស្វាមីចូលមកខមមិនផ្តល់ក្តីស្រលាញ់អោយនៅខាងក្រោមយ៉ាងផ្អែមល្ហែម។

ទិដ្ឋភាពចាស់ទុំជជែកគ្នាថ្ងៃនេះបានធ្វើអោយទស្សនិកជនសសើរលោក seanjindachot ជាខ្លាំង គាត់គឺជាសុភាពបុរសដែលផ្តល់កិត្តយស ផ្តល់តម្លៃអោយមិត្តស្រី និងគ្រួសាររបស់នាងយ៉ាងពិតប្រាកដ។ ហើយក្នុងថ្ងៃពិសេសបែបនេះមិត្តភក្តិក្នុងវិស័យសិល្ប: និងបណ្តាអ្នកគាំទ្រតារាប្រុសមិនភ្លេចឡើយក្នុងការនាំគ្នាចូលមកសម្តែងក្តីស្រលាញ់អោយអនាគតកូនក្រមុំកូនកំលោះ និងគ្រួសាររបស់ពួកគេយ៉ាងច្រើនកុះករ។
អត្ថបទដោយ សា




