នៅទីបំផុតក្លាយជាលោកប៉ាអ្នកម៉ាក់ជាផ្លូវការហើយ បន្ទាប់ពីអ្នកទាំងពីរព្យាយាមអស់រយៈពេល 3ឆ្នាំមកហើយ សម្រាប់គូរស្វាមីភរិយា DJ Put Puttichai និង Jui Warattaya ថ្មីៗនេះ (28 វិច្ឆកា 2022) ក៏បានប្រកាសដំណឹងល្អក្នុងការទទួលស្វាគមន៍ PJ តូច ដែលបានចេញមកមើលពន្លឺព្រះអាទិត្យរួមរាល់ហើយ ដោយខាងលោកប៉ារូបសង្ហាបានចេញមកផុសសារថា
“សួស្ដីបាទ ខ្ញុំឈ្មោះ PJ Pitcharapong Kasetsin កូនរបស់លោកប៉ា Put និងអ្នកម៉ាក់ Jui កើតកាលពីថ្ងៃទី 24/11/2022 កន្លងមកនេះបាទ មកជាមួយសម្លេងស្រែកយំទំងន់ 3,145 គីឡូ រឹងមុំាបរិបូរណ៌ល្អណាស់ ខ្ញុំចិញ្ចើមខ្មៅគ្រាន់តែកើតមកភ្លាម បងៗគិលានុបដ្ឋាយិកានៅក្នុងបន្ទប់សំរាលកូនប្រាប់ ផ្ញើរខ្លួនផ្ញើរប្រាណតាមអេក្រង់ផងណាបាទ ស្រលាញ់ ខ្នាញ់ តាមដាននិងគាំទ្រខ្ញុំផងណាបាទ”
ខណៈពេលដែលអ្នកសិល្បៈនិងអ្នកគាំទ្របានចូលមកសម្ដែងការអបអរនិងទទួលស្វាគមន៍យ៉ាងច្រើនទូរទាំងប្រទេស
អត្ថបទដោយ : នីត្តា







