កូនក្រមុំត្រៀមចិត្តមិនទាន់ !! Surprise ខ្លាំងៗមិត្តភក្តិនាំគ្នារៀបចំកម្មវិធីជប់លៀងលាភាពនៅលីវអោយតារាស្រី patriciagood !!

នៅខ្វះតែប៉ុន្មានថ្ងៃទៀតទេកម្មវិធីសិរីមង្គលរបស់លោក notevises និងកញ្ញា patriciagood​ នឹងបានមកដល់ហើយ ទាំងគ្រួសារនិងបណ្តាមិត្តភក្តិទាំងអស់កំពុងរំភើបត្រៀមខ្លួនមកចូលរួមអបអរសាទជាមួយពួកគេទាំងចិត្តអន្ទះសា។ ហើយចុងក្រោយនេះតារាស្រីរវល់ភ្លេចខ្លួន ត្រូវមិត្តភក្តិក្រុមដែលស្និទ្ធស្នាលបំផុតហៅមកចូលរួមកម្មវិធីសំខាន់ទាំងមិនបានផាត់មុខ​ធ្វើសក់អ្វីទាំងអស់!!

មិត្តភក្តិរបស់កញ្ញា patriciagood​ គួរអោយស្រលាញ់ណាស់ពួកគេបានរួមគ្នាលួចត្រៀមរៀបចំកម្មវិធីជប់លៀងលាភាពនៅលីអោយតារាស្រីយ៉ាងគួរអោយភ្ញាក់ផ្អើល ម្ចាស់ខ្លួនមកដល់ឃើញហើយភ្លាត់មាត់ដោយក្តីរំភើបខ្លាំងៗតែម្តង ព្រោះមិននឹងស្មានថាទាំងអស់គ្នាអាច Surprise នាងបានសម្រេចបែបនេះឡើយ។
បន្ទាប់ពីកម្មវិធីចប់តារាស្រី និងអនាគតស្វាមីលោក notevises បាននាំគ្នាផុសរូបភាព និងសកម្មភាពផ្សេងៗចូលក្នុងអ៊ិនស្តាក្រាម Story ដើម្បីអរគុណក៏ដូចបង្ហាញចំណាប់អារម្មណ៍ ភាព Surprise ភ្ញាក់ផ្អើល ហើយភាពសប្បាយរីករាយដែលពួកគេមានក្នុងកម្មវិធីដែលមិត្តបានខិតខំរៀបចំអោយនោះ ដោយឃើញហើយហ្វែនខ្លាប់នាំគ្នាផ្ញើររូបបេះដូង ផ្ញើរក្តីស្រលាញ់អោយពួកគេយ៉ាងច្រើនសន្ធឹកសន្ធាប់។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា