តារាស្រី supassra_sp កំពុងហោះទៅណា ហេតុអ្វីទស្សនិកជនតាមដានច្រើនម្ល៉េះ?!!

ចាត់ទុកជាតួឯកស្រីដែលគ្រប់វិស័យមិនគួរមើលរំលងសម្រាប់កញ្ញា supassra_sp ដែលចាប់តាំងពីប្រកាសប្រែខ្លួនមកធ្វើជាតារាសម្តែងឯករាជនាងទទួលបានការងារច្រើនពេញដៃហើយសុទ្ធជាការងារដែលធំៗគេទទួលស្គាល់លំដាប់ពិភពលោក។ ចុងក្រោយតារាស្រីហោះហើរទៅធ្វើការងារក្រៅប្រទេសញឹកញ៉យរហូតហ្វែនខ្លាប់អាណិតខ្លាចនាងហត់ និងបាក់កំលាំង។
ថ្មីៗនេះកញ្ញា supassra_sp ផុសរូបនៅក្នុងយន្តហោះព្រមជាមួយ caption សសេរថា “ហោះហើរដូចសត្វស្លាបហើយ ..🕊️🧊 #GarnierThailand” ដែលមានរាមច្បងក្នុងវិស័យសិល្ប:ជាច្រើននាក់ចូលមកបញ្ជាក់ថានាងហោះហើរច្រើនដងមែន សូមស្ងើចសសើរធ្វើដំណើរឆ្លងមិនចេះហត់ដូចសត្វបក្សីមែនទែន។
ផុសចុងក្រោយរបស់កញ្ញាថ្ងៃនេះមានទស្សនិកជនចូលមក like និង Comment ច្រើនគួរអោយកត់សំគាល់ផ្ទុះដល់ជាងបីសែននាក់ក្នុងរយ:ពេលត្រឹមតែពីរម៉ោង។ ហ្វែនខ្លាប់នាំគ្នាចូលមកខមមិនជូនពរតារាស្រីអោយសម្រេចការងារជាមួយ #GarnierThailand បានយ៉ាងជោគជ័យ ហើយឆាប់បានត្រឡប់មកសម្រាកវិញក្នុងពេលឆាប់ៗ។

អត្ថបទដោយ​ សា