មិនត្រឹមតែស្អាតទេ តួឯកស្រី Yaya ត្រូវបានអនាគតស្វាមីសសើរថាចេះធ្វើម្ហូបឆ្ងាញ់ទៀត…

មានក្ដីសុខដល់ហើយ មិនត្រឹមតែកើតមកមានរូបសម្រស់ស្រស់ស្អាតនោះទេ តួឯកស្រីនាង Yaya Urassaya ត្រូវបានអនាគតស្វាមីសសើរមិនដាច់ពីមាត់ថាចេះធ្វើម្ហូបបានឆ្ងាញ់ទៀតផង ធ្វើឲអ្នកគាំទ្ររបស់តារាប្រុសស្រីទាំងពីដួងក្រោយពីបានលឺពាក្យសសើរនេះហើយមានក្ដីសុខជំនួស។

ដោយថ្មីៗនេះតួឯកប្រុសលោក Nadech Kugimiya បានបង្ហាញខ្លួនចូលរួមក្នុងកម្មវិធីមួយហើយក៏ត្រូវបានអ្នកសារពត៌មានធ្វើការសម្ភាសន៍ពេលសួរដល់ជីវិតស្នេហាបច្ចុប្បន្ន លោក Nadech ក្នុងទឹកមុខញញឹមញញ៉ែមបង្ហាញពីក្ដីសុខនិងបាននិយាយថាទើបតែបានទៅលេងផ្ទះរបស់ Yaya នៅស្រុកកំណើតម្ដាយ។ ទៅដល់ទីនោះ Yaya ក៏បានរៀបចំធ្វើម្ហូបឲលោកញុាំ ថែមលោក Nadech និយាយសសើរគូស្នេហ៍ថាធ្វើម្ហូបបានឆ្ងាញ់ផងដែរ មើលទៅគូស្នេហ៍តារាមួយគូនេះចំណងស្នេហាពិតជាផ្អែមល្ហែមទាំងក្នុងរឿងនិងក្រៅរឿងនៅរង់ចាំតែថ្ងៃដេញវេលាការបាទេ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ