អ្នកដឹងរឿងខាងក្នុង Confirm ពីស្ថានភាពទំនាក់ទំនងរបស់តារាស្រី mattperanee និងមិត្តប្រុសមហាសេដ្ឋី!!

បានធ្វើអោយទស្សនិកជនជ្រួលជ្រឺមពីរបីថ្ងៃហើយសម្រាប់សកម្មភាពរបស់កញ្ញា mattperanee ដែលបន្តផុសនិយាយត្អូញត្អែពីភាពលំបាក និងពាក្យពេជ្យនិយាយពីទំនាក់ទំនងចូលក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនដែលបណ្តាលអោយអ្នកប្រើប្រាស់អ៊ិនធឺណែតចាប់អារម្មណ៍ហើយសង្ស័យថានាងនិងមិត្តប្រុសលោក songkarn_tae កំពុងបែកបាក់គ្នា។
ចុងក្រោយមានផេកល្បីដែលមានឧកាសអាចចូលសាកសួរអ្នកជិតស្និទ្ធ អ្នកដែលអាចប្រាប់កាពិតរបស់គូស្នេហ៍តារាដែលកំពុងត្រូវគេតាមដាន ហើយបាននាំយកពត៌មានដែលពួកគេទទួលបានមកចែកចាយអោយហ្វែនខ្លាប់ទាំងអស់អស់មន្ទិលដោយបាននិយាយថា “មិនមានការបែកបាក់គ្នាអ្វីទាំងអស់ ពេលនេះទាំងពីរនាក់នៅបន្តរស់នៅជាមួយគ្នាឯខេត្តខៅយ៉ៃដដែល ពួកគេកំពុងជួយគ្នាបើកហាងការ៉េមយ៉ាងសប្បាយរីករាយជាមួយគ្នា”។
សម្រាប់ពាក្យពេជ្យមានន័យជ្រៅរបស់កញ្ញា mattperanee ដែលសសេរថា “ចំនុចសង្កេតដែលធ្វើអោយយើងដឹងថាទំនាក់ទំនងកំពុងជិតចប់” នៅមិនទាន់ទទួលបានការបកស្រាយនៅឡើយទេ ទស្សនិកជនទាំងអស់អាចរងចាំស្តាប់ចម្លើយដែលចេញពីមាត់របស់តារាស្រីដោយខ្លួនឯងក្នុងពេលឆាប់ៗនេះ។

អត្ថបទដោយ​ សា