ផ្ទុះមួយករណីទៀត!! លោក Boy_pakorn ជួបរឿងអយុត្តិធម៌រហូតមិនអាចនៅស្ងៀមជាបន្តបាន!!

មួយរយ:ចុងក្រោយនេះទស្សនិកជន និងហ្វែនខ្លាប់របស់វិស័យសិល្ប:ថៃបានឃើញពត៌មានអំពីជម្លោះ ការប្តឹងផ្តល់របស់តារាជាច្រើនរូបជាបន្តបន្ទាប់ព្រោះសង្គមសព្វថ្ងៃពោពេញដោយមនុស្សលោភនិងគិតតែប្រយោជន៍ផ្ទាល់ខ្លួន។ ចុងក្រោយលោក boy_pakorn តួឯកប្រុសល្បីរបស់ស្ថាននីយ៍ទូរទស្សន៍បុស្តិ៍លេខ៣បានចេញមុខប្រកាសថាខ្លួនត្រូវគេខ្សែរលើ ហើយមិនអាចបណ្តោយអោយរឿងនេះចប់ទៅដោយស្ងប់ស្ងាត់បែបនេះឡើយព្រោះជាជនរងគ្រោះ។
ថ្មីៗនេះតារាប្រុសបានផុសរូបជាមួយមេធារីលំដាប់ថប់របស់ប្រទេសថៃព្រមជាមួយសារសសេរថា “មិនចូលចិត្តខ្សែរលើនរណា ហើយក៏មិនចូលចិត្តអោយនរណាមកខ្សែរ #អរគុណលោកមេធាវីតាំបាទ @sittra.b សុំបើកវង់ក្រចកថាលើកនេះមិនពាក់ព័ន្ធជាមួយអ្នកនៅក្នុងបណ្តាញសង្គមទេណា តែពួកដែលចូលចិត្តខមមិនផ្តេសផ្តាសទេ ក៏គួរឈប់ (បើមិនចង់ទទួលបានពាក្យបណ្តឹង)”។
មើលទៅដំណើរការដាក់ពាក្យបណ្តឹងលើកនេះជារឿងធំព្រោះបន្ទាប់ពីលោក boy_pakorn ផុសហើយមានមិត្តភក្តិជិតដិតនិងសមាជិកគ្រួសារជាច្រើនបានចូលមកខមមិនបញ្ចេញមិត្តយោបល់អំពីរឿងនេះ ដូចជាលោក cmcamel ជាប្អូនប្រុសពៅបានចូលមកសសេរថា “កុំចង់លេងជាមួយភ្លើងដែលកំពុងឆេះក្តៅៗ វាអាចអោយផលមិនល្អ”។

អត្ថបទដោយ សា