តួឯកស្រីកូនកាត់ថៃណ៍័វេយ៍សម្រស់លេចធ្លោរនាង Matt Peranee កំពុងត្រូវបានអ្នកគាំទ្រសង្ស័យពីជីវិតស្នេហាបច្ចុប្បន្នរបស់នាងថាបែកគ្នាហើយឬយ៉ាងណា? ក្រោយពីបានឃើញរូបនាងបង្ហោះពាក្យប្លែកៗក្នុងបណ្ដាញសង្គមរបស់ខ្លួនឯងកាលពីថ្មីៗនេះ។
ដោយគូស្នេហ៍មើលចិត្តគ្នារបស់តួឯកស្រី Matt Peranee ក៏គឺបុរសអ្នកជំនួញកូនមួយម្ចាស់អាជីវកម្មច្រើនមុខលោក Songkran Taechanarong គូនេះស្រលាញ់គ្នានិងបង្ហាញពីទំនាក់ទំនងស្នេហាមិនលាក់បាំងមកច្រើនឆ្នាំហើយ។ ពេលទាក់ទងគ្នាដំបូងៗគូនេះក៏រងពាក្យរិះគន់មិនតិចនោះឡើយព្រោះខាងប្រុសទើបតែលែងលះអតីតភរិយា តែក្រោយមកក៏ទទួលបានការគាំទ្រនិងជូនពរពីអ្នកគាំទ្រព្រោះឃើញពីចំណងស្នេហាផ្អែមល្ហែមច្រើនឆ្នាំរបស់អ្នកទាំងពីរ។ តែថ្មីៗនេះតារាស្រីនាង Matt ធ្វើឲអ្នកគាំទ្រសង្ស័យថាឬមួយចំណងស្នេហាលើកនេះទៅមុខមិនរួចទៀតទេ ក្រោយពីឃើញពាក្យដែលនាងបង្ហោះក្នុងបណ្ដាញសង្គមថា សញ្ញានៃការបែកគ្នា ពាក្យថាអឺមស្រេចចិត្ត គឺជាពាក្យដែលបង្ហាញថាទំនាក់ទំនងកំពុងតែបញ្ចប់ តើនាងចង់សំដៅលើអ្វីដែលបានជាសសេរមកដូចនេះ។ យ៉ាងណាក៏ដោយក៏តារាស្រីនាង Matt មិនទាន់ចេញមកនិយាយជាសាធារណះថាចំណងស្នេហាជាមួយលោក Songkran Taechanarong បានបញ្ចប់មែនទែនឬយ៉ាងណានៅឡើយទេ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ