ហ្វែនខ្លាប់ SAD!! អ្នកនាង janienineeleven ប្រកាសដំណឹងអាក្រក់បន្ទាប់ពីត្រឡប់មកសម្តែងរឿងវិញ!!

កំពុងធ្វើអោយទស្សនិកជនរំភើបរីករាយនិងជក់ចិត្តជាខ្លាំងសម្រាប់រឿង “มัดหัวใจยัยซุปตาร์ ឬ FirstLookURMyMakeUp” របស់អ្នកនាង janienineeleven តួឯកស្រីដែលបានបាត់មុខពីការងារក្នុងវិស័យសិល្ប:មួយរយ:ធំក្រោយពេលរៀបការមានបេប៊ីជាមួយស្វាមីអ្នកធុរកិច្ចវ័យក្មេង។ ខណ:ពេលកំពុងសប្បាយចិត្តជាមួយរឿងថ្មីហ្វែនខ្លាប់ស្រាប់តែត្រឡប់មក SAD សារជាថ្មីម្តងទៀតព្រោះតារាស្រីប្រកាសថាខ្លួនឈប់ធ្វើរឿងនេះអស់មួយជីវិត។
នៅក្នុងកម្មវិធីបើកសម្ភោធរឿងភាគអោយទូរទស្សន៍បុស្តិ៍លេខ៣ដែលទើបតែបញ្ចប់ថ្មីៗនេះអ្នកនាង janienineeleven ប្រកាសថានាងបានបិទរោងចក្រផលិតទាយាទរបស់ខ្លួនហើយ សូមមានកូនស្រី (អូននីឡា) តែម្នាក់គត់។ ហេតុផលដែលធ្វើអោយសម្រេចចិត្តយ៉ាងដាច់អាហាំងកាបែបនេះព្រោះវ័យនិងអាយុ តារាស្រីបញ្ជាក់ថាមនុស្សស្រីក្នុងអាយុជាង ៤០ ដូចជានាងមិនងាយថែទាំសុខភាព និងរូបរាងដូចក្មេងៗឡើយ ដូច្នេះហើយមិនមានល្អជាង។
អ្នកនាង janienineeleven បន្តថាមាត់ណាគឺមាត់ហ្នឹង ឈប់គឺឈប់ស្វាមីសុំឬបញ្ចុះបញ្ចូលយ៉ាងណានាងក៏មិនអាចធ្វើអោយបានដែលរឿងនេះ។ លឺហើយទស្សនិកជននិងអ្នកតាមដានជីវិតគ្រួសារដ៏សែនគួរអោយស្រលាញ់របស់តារាស្រី​និងលោក Mickey ធ្លាក់ទឹកចិត្តព្រោះកន្លងមកទាំងអស់សង្ឃឹមថានឹងអាចឃើញសមាជិកមន្ថែមក្នុងគ្រួសាររបស់ពួកគេ។

After Footer (Active) - damrei Mr1 Zone2


អត្ថបទដោយ សា