កញ្ញា baifernbah ត្រៀមផ្តល់ចម្លើយអោយលោក naphat_nine និងទស្សនិកជនដែលកំពុងរងចាំស្តាប់ពាក្យក្នុងចិត្តរបស់នាងថ្ងៃនេះ!!

អស់រយ:ពេលជាច្រើនថ្ងៃហើយដែលលោក naphat_nine និងបណ្តាហ្វែនខ្លាប់បានរងចាំស្តាប់ពាក្យក្នុងចិត្តរបស់កញ្ញា baifernbah បន្ទាប់ពីនាងត្រូវមិត្តភក្តិស្និទ្ធស្នាលប្រកាសសុំប្តូរទំនាក់ទំនងពីមិត្តមកជាសង្សារ។ ចុងក្រោយមានដំណឹងល្អតារាស្រីអាចនឹងផ្តល់ចម្លើយអោយគ្រប់គ្នាថ្ងៃនេះនៅក្នុងកម្មវិធី Event ដែលនាងកំពុងត្រៀមខ្លួនចូលរួម។
ថ្ងៃនេះផេករបស់ផលិតផលល្បីមួយបានផុសប្រកាសថាល្ងាចនេះកញ្ញា baifernbah នឹងមកបង្ហាញវត្តមានក្នុងកម្មវិធី Event របស់ពួកគេនៅផ្សារទំនើបយ៉ាងពិតប្រាកដ។ បច្ចុប្បន្នតារាស្រីកំពុងត្រៀមខ្លួន ត្រៀមចិត្តត្រៀមកាយចាំចូលជួបហ្វែនខ្លាប់ដែលបានធ្វើដំណើរទៅរងចាំដល់កន្លែងរៀបចំកម្មវិធីដោយក្តីរីករាយ។
ពត៌មាននេះបានបណ្តាលអោយអ្នកយកពត៌មាន និងអ្នកគាំទ្ររឿងរ៉ាវរបស់កញ្ញា baifernbah និងលោក naphat_nine នាំគ្នាសម្រុកទៅចូលរួមចាំជួបតារាស្រីដោយផ្ទាល់យ៉ាងច្រើនសន្ធឹកសន្ធាប់។ សម្រាប់អ្នកមិនអាចធ្វើដំណើរទៅស្តាប់ដោយផ្ទាល់បានអាចរងចាំស្តាប់ដំណឹងតាមបណ្តាទំព័រពត៌មានសិល្ប:កំសាន្តថៃបានណា។

After Footer (Active) - damrei Mr1 Zone2


អត្ថបទដោយ សា