កាចញាក់សាច់!! កណ្តាលកម្មវិធីសម្ភាសន៍តារាស្រី bong_kod_tak ព្រលះស្រីក្មេងដែលចង់ធ្វើជាភរិយាទី២ របស់ស្វាមីខ្លួន!!
ជាប់ឈ្មោះជាមនុស្សស្រីមានសំណាងខ្ពស់មកជាយូយាណាស់មកហើយសម្រាប់អ្នកនាង bong_kod_tak តារាសម្តែងថៃដែលមានវាសនាក្លាយជាភរិយារបស់ចៅសួរ (មហាសេដ្ឋីម៉ឺនលានប្រចាំប្រទេស) ហើយបានកសាងគ្រួសារជាមួយគ្នាយ៉ាងស្រុះស្រួលនិងមានក្តីសុខបំផុតជាច្រើនឆ្នាំ។ ចុងក្រោយសុភមង្គលគ្រួសារហាក់បីដូចជាចាប់ផ្តើមរង្គុះរង្គើ ព្រោះតារាស្រីចេញមកអោយសម្ភាសន៍បែបនេះដោយខ្លួនឯងជាសាធារណ:!!

នៅក្នុងកម្មវិធីបើកសម្ភោធរឿងភាគថ្មីរឿង “เมียหลวง” របស់ទូរទស្សន៍បុស្តិ៍ CHANGE2561 អ្នកនាង bong_kod_tak ដែលជាតួឯកស្រីបានផ្តល់សម្ភាសន៍ថាហាមណា ហាមស្រីៗក្មេងៗជំនាន់ក្រោយចូលខ្លួនមកតាមចាប់ស្វាមីរបស់នាងដោយយកការងារមកអាង ធ្វើបែបនោះនាងមិនចូលចិត្តទេ ប្រយ័ត្ន!

បទសម្ភាសន៍មួយនេះបានធ្វើអោយអ្នកយកពត៌មានភ្ញាក់ផ្អើល ហើយចង់ដឹងរឿងនេះបែបស៊ីជម្រៅ គ្រប់គ្នាចង់ឃើញមុខនារីដែលមានចេតនាចូលមកជ្រៀតជ្រែកស្នេហារបស់តារាស្រីនិងស្វាមីក្នុងនាមជាអ្នកទី៣នោះទាំងចិត្តតក់ក្រហល់។ លើសពីនោះទៅទៀតទស្សនិកជនស្ងើចសសើរអ្នកនាង bong_kod_tak ថាជាប្រពន្ធដើមដែលមានឥទ្ធិពលនិងសាហាវ នាងហ៊ានហែកមុខក្មេងស្រីនិស្ស័យមិនល្អនោះកណ្តាលជុំនុំមនុស្សយ៉ាងគួរអោយខ្លាច។
អត្ថបទដោយ សា



