រូបភាពផ្អែមល្ហែមរបស់ Naphat និង Baifern មុនព្រមសារភាពស្នេហ៍ថាលួចស្រលាញ់មែន…

ថ្មីៗនេះក្នុងសិល្បៈកំពុងចាប់អារម្មណ៍លើដៃគូតារាសម្ដែងមួយគូដែលផ្ដើមពីស្នេហាលេងៗក្នុងរឿង ពេលនេះកើតជាចំណងស្នេហាមែនទែនក្នុងជីវិតពិតដែរហើយ។ ដោយគូនេះគឺគូរបស់តួឯកប្រុសលោក Naphat Siangsomboon និងតារាស្រីនាង Baifern Pimchanok ជាគូដែលមានអ្នកគាំទ្រនិងមានអ្នកចាប់គូឲជាយូរមកហើយ សូម្បីតែអ្នកម្ដាយរបស់លោក Naphat ក៏ស្រលាញ់ពេញចិត្ត Baifern ជាយូរមកហើយផងដែរ។ ហើយពេលនេះលោក Naphat បានសារភាពស្នេហ៍ចំពោះ Baifern ហើយទាំងតេទៅនិយាយប្រាប់ Baifern ផ្ទាល់និងនិយាយនៅចំពោះសារពត៌មាន ថារូបលោកពិតជាមានចិត្តលួចស្រលាញ់ Baifern ពិតមែននិងចង់សុំឱកាសដើម្បីទាក់ទងគ្នា។ ចំណែកខាង Baifern វិញមិនទាន់ឆ្លើយយល់ព្រមនៅទេ តែបានឆ្លើយទុកឱកាសឲ Naphat ដើម្បីសិក្សាមើលពីគ្នាមួយរយះសិន។ គូនេះមុនពេលមានពត៌មានស្រលាញ់មែនទែនក៏មានរូបភាពផ្អែលល្ហែមរួចមកហើយ ទាំងនៅក្នុងការសម្ដែងនិងភាពជិតស្និទ្ធនៅក្នុងជីវិតពិតមែនទែន តោះមកមើលកម្រងរូបខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ