ថ្ងៃដែលលោក Mark-Prin និងកញ្ញា kimmy_kimberley ត្រូវចេញមកប្រកាសប្រាប់ពីកាលបរិច្ឆេត ទីកន្លែង ហើយ Theme កម្មវិធីមង្គលកំពុងឈានចូលជិតមកដល់មែនទែនហើយ ហ្វែនខ្លាប់ទាំងអស់កំពុងរងចំស្តាប់យ៉ាងរំភើបរីករាយ។ ចុងក្រោយតារាប្រុសស្រីនាំយកដំណឹងល្អ និងបរិយាកាសគ្រួសារកក់ក្តៅមកចែកចាយអោយទស្សនិកជនបានចូលរួមអបអរសាទជាមួយពួកគេច្រើនបាក់ទឹកបាក់ដី។

ថ្ងៃនេះលោក Mark-Prin បាននាំយករូបភាពកម្មវិធីសិរីមង្គលជាទីសក្ការ:លក្ខណ:ក្រុមគ្រួសារមកផុសនៅក្នុងអ៊ិនស្តាក្រាមព្រមជាមួយ Caption សសេរថា “ថ្ងៃនេះថ្ងៃល្អ 4.12.65 @kimmy_kimberley @suchadastartrek @jenzzii_iizznej @gap.borwon @daniel_woltemas @pookiegeeeee @thomas_woltemas @kenken_kfw @bow_benjawan @opallis @indy.d.prasertjit @tonkla7z @venis_venice @yo.natthawat”។

បណ្តាលអោយបណ្តាលមិត្តភក្តិទាំងក្នុងនិងក្រៅវិស័យសិល្ប:ចូលមកខមមិនចូលរួមអនុមោទនាបុណ្យអោយគ្រប់គ្នាដោយចិត្តជ្រះថ្លាជាច្រើនកុះករ។ ចំណែកហ្វែនខ្លាប់របស់តារាប្រុសស្រីវិញបាននាំគ្នាចូលមកសម្តែងក្តីស្រលាញ់អោយគូស្នេហ៍តារាដែលខ្លួននិយមគាំទ្រ និងនាំគ្នាប្រកាសប្រាប់ថាខ្លួននៅរងចាំស្តាប់ពត៌មានអំពីអាពារហ៍ពិពារហ៍ដដែល ផ្តាំថាបើបានពាលាហើយជួយប្រាប់គ្នាផង។
អត្ថបទដោយ សា




