តិចច្រលំថាដូរដំណើតអីទៅ! Aum Patchrapa បណ្ដើរហៃសូ Pok ប្រមូលក្រុមមិត្តភ័ក្ដអ្នកស្និតស្នាលទាំងអស់ទៅជប់លៀងខួបកំណើតមុន…! មានវីដេអូ
Aum Patchrapa បណ្ដើរម្ចាស់ចិត្តរូបសង្ហាយ៉ាងលោក Pok Prathanwong រួមទាំងក្រុមមិត្តភ័ក្ដអ្នកស្និតស្នាលទៅជប់លៀងខួបកំណើតមុខថ្ងៃ
ឆ្នាំនេះកម្មវិធីមិនធំមែនពិត សម្រាប់ការជួបជុំជប់លៀងខួបកំណើតរបស់តួឯកស្រីល្បីឈ្មោះយ៉ាង Aum Patchrapa គម្រប់អាយុ 44 ឆ្នាំពេញៗ ហើយនៅពេលថ្មីៗនេះ (03 ធ្នូ 2022) កញ្ញា Aum បានបបួលម្ចាស់ចិត្តហៃសូ Pok និងមិត្តភ័ក្ដផ្សេងទៀតមកជួបជុំគ្នាជប់លៀងយ៉ាងសប្បាយរីករាយ
កម្មវិធីតែគ្នាឯងមែនពិត តែក៏សប្បាយខ្លាំងណាស់ដែរ បរិយាកាសក្នុងកម្មវិធីកក់ក្ដៅ សប្បាយរីករាយណាស់មានសុទ្ធតែអ្នកកប្លែងលេងសើច គឺអាចនិយាយបានថាទំរាំចប់កម្មវិធីម្នាក់ៗអាចនិងឡើងជ្រួញក៏ថាបានដែរចា
អត្ថបទដោយ : នីត្តា






















