មិនមានរូបគូរមិនមែនមិនស្រលាញ់នោះទេ! Chanji មិនដែលមានរូបភាពគូរជាមួយ Mario តែពាក្យជូនពរថ្ងៃខួបកំណើតនៅតែផ្អែមល្ហែមដូចដើម! មានវីដេអូ

Chanji Chanjira មិនដែលមានរូបគូរក្នុងថ្ងៃខួបកំណើតជាមួយ Mario Maurer ប៉ុន្ដែពាក្យជូនពរផ្អែមល្ហែមជាងទឹកឃ្មុំទៅទៀត និងនៅក្បែរជារៀងរហូត

ទើបតែបណ្ដើរគ្នាទៅញុំបាយជាមួយគ្នាយ៉ាងពិសេស នៅហាងបាយដ៏សែនទំនើប សម្រាប់គូររបស់តារាប្រុសរូបសង្ហា Mario ជាមួយម្ចាស់ចិត្តរូបស្រស់ Chanji ថែមទាំងមានរូបភាពជុំគ្នា លើកនំខេកថ្ងៃខួបកំណើតមុនថ្ងៃជាមួយខាងប្រុស ជាសកម្មភាពដែលមិនធ្លាប់បានឃើញញឹកញាប់

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែងកាលពីថ្ងៃទី 04 ធ្នូ កន្លងមកនេះជាថ្ងៃខួបកំណើតគម្រប់អាយុ 34 ឆ្នាំរបស់កំលោះរូបសង្ហា សង្សារ Chanji ហើយខាងស្រីនៅបានផុសរូបភាពរបស់កូនឆ្កែដ៏គួអោយស្រលាញ់អង្គុយក្នុងឡានខាងក្រោយ អមជាមួយឃ្លាថា “happy birthday អូនអត់មានអ្វីជូនបងអូដូចដែលបងអូមាននោះទេ តែអ្វីដែលអាចជូនបងបានគឺ supportor ដែលល្អ មិនថាជាអ្វីនោះទេ ធ្វើអ្វីៗៗ ទោះសុខឬទុក ក៏នៅក្បែរបងអូរហូតទៅ”

ចំណែកឯខាងបង Mario ក៏ប្រញាប់ចូលទៅខមិនដោយពាក្យថា “Thank you kabb” 

មានបងប្អូននៅក្នុងវិស័យសិល្បៈ រួមទាំងហ្វេនៗ នាំគ្នាចូលទៅខមិនជូនពរម្ចាស់ខួបជាច្រើនពេញប្រទេស

អត្ថបទដោយ : នីត្តា