នៅទីបំផុតក៏ចេញមុខបកស្រាយចំពោះមហាជន Matt Peeranee បើកចិត្តនិយាយទាក់ទងការសង្ស័យរបស់ហ្វេនៗថាស្នេហាជាមួយលោក Songkran ដល់ផ្លូវបំបែក! មានរូបភាព
បន្ទាប់បណ្ដោយអោយហ្វេនៗទូរទាំងប្រទេសមានការសង្ស័យ តារាស្រីរូបស្រស់ Matt Peeranee បានចេញមកបើកចិត្តនិយាយបកស្រាយចំពោះប្រធានបទស្នេហាដល់ផ្លូវបំបែកជាមួយមិត្តប្រុសហៃសូលោក Songkran ព្រោះដោយសារតែមួយរយៈចុងក្រោយនេះមិនសូវឃើញអ្នកទាំងពីរមានរូបគូរជាមួយគ្នា ហើយជាពិសេសខាងស្រីមានផុសសារលាគ្នានៅក្នុង IG story ជាបន្ដបន្ទាប់
ដោយទាំងអស់នេះខាងស្រីបានចេញមកបកស្រាយយ៉ាងលំអិត ព្រមទាំងប្រាប់ពីទំនាក់ទំនងស្នេហារវាងនាងនិងមិត្តប្រុសអោយស្ដាប់ថា
“ចង់និយាយថា (សើច) រករឿងដាក់ខ្លួនឯង គឺ…..គឺជាប្រយោគក្នុងសៀវភៅនិងឯង ត្រូវចែកចេញជាពីរសិន អើ….វាដូចជាពេលវេលាដែលយើងមើលវីដេអូ ស្ដាប់បទចំរៀង បានជួបអ្វីមួយ ឬក៏បានជួបនូវអ្វីដែលវាត្រូវចិត្តហើយយើងធ្លាប់បានជួបឬឆ្លងកាត់កាលពីអតិត ខ្ញុំក៏យកវាមកចែករំលែក វាគ្រាន់តែជារឿងបែបនិងឯង ហើយមកដល់វគ្គទីពីរ គឺរឿងធ្វើការ ជាធម្មតាខ្ញុំចង់ប្រាប់ថាពីមុនធ្លាប់ជាអ្នកលក់សាប៊ូ លក់សាប៊ូលាងមុខ ខ្ញុំលក់នៅក្នុងអនឡាយ ខ្ញុំអត់មានហាងនៅលក់អីនោះទេ
ហើយនៅពេលខ្ញុំបានមកជួបអ្វីល្អៗក៏ចាប់អារម្មណ៍ភ្លាម គឺថាធ្វើគ្រប់យ៉ាងដើម្បីអោយអ្វីៗប្រសើរឡើង ចង់ធ្វើអោយល្អបំផុតនូវអ្វីយើងអាចធ្វើបាន ព្រោះមិនចង់អោយនរណាមកថាអោយយើងបាន ធ្វើអ្វីក៏ចង់ធ្វើអោយល្អបំផុត ទើបប្រយោគខ្លះដាក់មកត្រូវចិត្តខ្លួនឯង ដល់ថ្នាក់មិត្តភ័ក្ដ ប្រាប់ថា បាត់មុខឈឹងតែម្ដង មិនលើកទូរស័ព្ទ ហើយសារហេតុនាំរឿងនៅក្នុង story គឺ ខ្ញុំចង់បង្អាប់ខ្លួនឯង លេង! គ្រាន់តែខ្ញុំមិនបានទទួលទូរសព្ទ័ព្រោះខ្ញុំរវល់ខ្លាំងណាស់ ខ្ញុំត្រូវដោះស្រាយនេះដោះស្រាយនោះ ខ្ញុំត្រូវធ្វើអានេះធ្វើអានោះ ធ្វើតែម្នាក់ឯងទាំងអស់ ចឹងហើយទើបមិត្តភ័ក្ដគាត់នាំគ្នាបង្អាប់ខ្ញុំថា “មកពីយើងមិនស្អាតនោះអី ទើបត្រូវហត់នឿយចឹងហើយ” ប៉ុណ្ណឹងពិតមែន តែចៃដន្យត្រង់ថានៅពេលព្រឹកមិនដឹងពេលថ្ងៃត្រង់មិនដឹងទេដែលខ្ញុំបានផុសប្រយោគក្នុងសៀវភៅទៅ ដល់ពេលមកផុសប្រយោគនេះទៀតទើបធ្វើអោយមានការទាញចូលគ្នាបែបនេះទៅ “
អត្ថបទដោយ : នីត្តា


















