បវរកញ្ញាថៃនាងNatt Aniporn ញញឹមតស៊ូជាមួយបំណុល ពេលនេះរីករាយផ្ទះមិនត្រូវរឹបអូសទេ…

ស៊ូទាល់់តែអស់! តារាស្រីរូបស្អាតលំដាប់ជាប់ជាបវរកញ្ញាប្រចាំប្រទេសថៃMiss Universe Thailand ឆ្នាំ២០១៥នាង Natt Aniporn  បង្ហោះរូបភាពបង្ហាញស្នាមញញឹមពិតប្រាកដឲខ្លួនឯង ក្រោយផ្ទះរបស់ខ្លួនលែងត្រូវបារឹបអូសទៀតហើយបំណុលក៏អស់ផងដែរគ្មានអ្វីសប្បាយចិត្តជាងនេះទៀតទេ។

បវរកញ្ញាស្រីនិងជាតារាសម្ដែងស្រីកំពុងសាងឈ្មោះបោះសំលេងនាង Natt Aniporn ថ្វីត្បិតតែនៅលើវេទីការឬពេលទៅចូលរួមកម្មវិធីផ្សេងៗស្រស់ស្អាតបង្ហាញស្នាមញញឹមជាប់ជានិច្ច តែការពិតនៅពីក្រោយស្នាមញញឹមមួយនេះរូបនាងមានរឿងលំបាកដែលត្រូវដោះស្រាយ។ ដោយរូបនាងមិនមែនជាកូនអ្នកមានទ្រព្យនោះទេពេលទើបចូលប្រកួតបវរកញ្ញា ថែមម្ដាយកូនមានបំណុលនិងធ្លាប់មានម្ចាស់បំណុលមកទារនាងដាក់ពត៌មានទៀតផង។ ក្រៅពីមានបំណុលក្នុងគ្រួសារ Natt ក៏ត្រូវរាប់រងការផ្គត់ផ្គង់ប្រចាំថ្ងៃ និងត្រូវព្រួយបារម្ភថ្ងៃណាមួយផ្ទះអាចនឹងត្រូវរឹបអូសបើគ្មានលុយសងគេព្រោះជារបស់ដាក់បញ្ចាំ។

After Footer (Active) - damrei Mr1 Zone2

តែពេលនេះជីវិតរបស់នាងក្រោយភ្លៀងមេឃស្រលះហើយ ការខិតខំតស៊ូច្រើនឆ្នាំសំងំធ្វើការក្នុងសិល្បៈរបស់នាងបានចេញជាលទ្ធផលល្អមកដល់នាងហើយ នាងអាចសងបំណុលគ្រួសារអស់ហើយថែមប្លង់ផ្ទះក៏បានមកវិញផងដែរគឺមិនខ្លាចគេរឹបអូសទៀតនោះទេ។ ថែមពត៌មានដែលរូបនាងត្រូវគេតាមទារបំណុល មានតែធ្វើឲអ្នកគាំទ្រស្រលាញ់អាណិតនាងកាន់តែខ្លាំងឡើងព្រោះដឹងថានាងខិតខំតស៊ូណាស់ដើម្បីដោះបំណុលបានរួចរាល់។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ