ថ្ងៃកំណើតកូនស្រីសំណព្វឆ្នាំនេះតួឯកស្រីនាង Pang បង្ហោះរូបកក់ក្ដៅជាមួយស្វាមីនិងមិត្តភក្ដិ….

ក្រោយបង្ហាញមុខស្វាមីតារាស្រីនាង Pang Ornjira ក៏មានរូបគ្រួសាររីករាយកក់ក្ដៅបង្ហោះជាបន្ដបន្ទាប់ឲអ្នកគាំទ្របានឃើញពីទិដ្ឋភាពគ្រួសាររបស់នាង។ ហើយសម្រាប់ថ្ងៃខួបកំណើតលើកដំបូងរបស់កូនស្រីតែម្នាក់របស់នាងឆ្នាំនេះ Pang បានអញ្ជើញមិត្តសម្លាញ់មកជុំគ្នាញុាំអាហារថតរូបឲកូនស្រីបានជួបជាមួយអ៊ុំពូមីងផងដែរ។

កាលពីមួយរយះមុនតាំងពីប្រកាសដំណឹងមានផ្ទៃពោះមកតារាស្រីនាង Pang Ornjira មិនដែលបង្ហាញមុខស្វាមីនោះទេ រហូតមកពត៌មានមិនល្អផ្សេងៗពីរូបនាងតែនាងមិនខ្វល់នោះទេ គ្រាន់តែប្រាប់ថាគ្រួសារនាងស្រលាញ់គ្នាល្អដែលមិនបង្ហាញមុខព្រោះស្វាមីមិនមែនអ្នកសិល្បៈ។ ទើបតែថ្មីៗនេះទេរូបនាងបានបង្ហោះរូបបង្ហាញមុខស្វាមី ធ្វើឲគេគ្រប់គ្នាដឹងថាការពិតស្វាមីរបស់ Pang គឺមិនធម្មតាជាអ្នកជំនួញម្ចាស់អចលទ្រព្យស្ដុកស្ដម្ភច្រើនកន្លែង។ ហើយនៅថ្ងៃខួបកំណើតគម្រប់អាយុរបានមួយខួបរបស់កូនស្រីតូចគួរឲស្រលាញ់ Pang និងស្វាមីបានទទួលមិត្តភក្ដិយ៉ាងរីករាយកក់ក្ដៅញុាំអាហារជួបជុំគ្នាបែបលក្ខណះក្រុមគ្រួសារនិងយកកូនៗមកលេងជាមួយផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ