មិត្តរបស់តារាស្រី Pinky Savika និយាយពីស្ថានភាពបច្ចុប្បន្នរបស់នាង លក់ផ្ទះហើយអត់ទាន់ធ្វើការ…

តួឯកស្រីនាង Pinky Savika កាលពី៣ខែមុនត្រូវបានប៉ូលីសចាប់ខ្លួនទាំងរូបនាង អ្នកម្ដាយនិងបងប្រុសពាក់ព័ន្ធនឹងរឿងក្ដីក្រុមហ៊ុនបោកប្រាស់លុយអ្នកដាក់ទុន Forex 3d។ ហើយក្រោយពីមានការពិចារណាករណីរបស់នាង ថ្មីៗនេះ Pinky ត្រូវបានដោះលែងឲនៅក្រៅឃុំសិនរង់ចាំការស៊ើបអង្កេតកាត់ក្ដីបញ្ចប់នឹងត្រូវបង់ប្រាក់ចំនួន៥លានបាត តែបងនាងនិងអ្នកម្ដាយមិនត្រូវបានដោះលែងជាមួយនោះឡើយ។

ក្រោយពីត្រូវបានដោះលែងពីមន្ទីឃុំឃាំងបន្ទាប់ពីជាប់គុកជិត៣ខែ ពេលនេះតួឯកស្រីនាង Pinky Savika មិនទាន់បានបង្ហាញមុខក្នុងការសម្ភាសន៍ឬកម្មវិធីណាមួយនោះឡើយ ធ្វើឲមានអ្នកគាំទ្រជាច្រើនចង់ដឹងពីស្ថានភាពរបស់នាងបច្ចុប្បន្ននេះ។ ហើយម្សិលមិញនេះមិត្តអ្នកដែលស្គាល់នាងនិងជាពិធីករក្នុងកម្មវិធីមួយបាននិយាយពីដំណឹងរបស់ Pinky ដែលខ្លួនបានដឹង ពេលនេះ Pinky មិនទាន់ត្រលប់មកទទួលកាងារក្នុងសិល្បៈនោះទេ គឺនាងតាំងចិត្តនៅរក្សាសីលនៅកន្លែងស្ងប់ស្ងាត់មួយ។ ហើយផ្ទះរបស់នាងក៏មិនមាននៅដូចមុនដែរគឺបានលក់ផ្ទះបាត់ទៅហើយគឺលក់តាំងពីមុនពេលជាប់គុកទៅទៀត ហើយមុនជាប់គុកគឺនាងជួលផ្ទះនៅទេ។ មិត្តរបស់នាងបាននិយាយបន្ថែមទៀតថា ចំណែកកាងារសិល្បៈនាងប្រហែលអាចនឹងត្រលប់មកថតឃោសនាខ្លីៗ ឯការសម្ដែងរឿងវិញត្រូវប្រើរយះពេលរាប់ខែរាប់ឆ្នាំ រឿងក្ដីរបស់នាងមិនទាន់ដាច់ស្រេចបែបនេះមិនមានអ្នកណាហ៊ានជួលនាងមកឲខាតទុននោះទេ ហើយពេលនេះ Pinky ក៏ចង់នៅស្ងប់ស្ងាត់សិនមិនទាន់ចង់ចេញមកផ្ដល់បទសម្ភាសន៍អ្វីនោះឡើយ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ