មិនបានទេ ម៉ែ aff_taksaorn មិននិយាយៗលួចផ្ញើរនំខេកអោយតួឯកប្រុសក្មេង!! នេះអាចរាប់ចូលជាសញ្ញាស្នេហាទេ?

ត្រូវបានទស្សនិកជនចាប់គូជីនជាមួយតួឯកប្រុសក្មេងៗមកជាច្រើនរូបណាស់ចំពោះតារាសម្តែងស្រី aff_taksaorn ដែលបន្ទាប់ពីបានត្រឡប់មកគ្រងតំណែងជាមនុស្សមានឥទ្ធិពលនៅក្នុងវិស័យសិល្ប:ថៃវិញនាងទទួលបានតែសម្លេងគាំទ្រ ក្តីស្រលាញ់ និងកំលាំងចិត្តអោយសាងស្នេហាថ្មីជាមួយតួឯកប្រុសក្មេងៗដែលតាមស្រលាញ់មិនរាថយជាច្រើនឆ្នាំជាច្រើនខែ។
ចុងក្រោយហ្វែនខ្លាប់ដូចជាទទួលបានតម្រុយខ្លះៗថាពេលនេះអ្នកម៉ែសម្រស់នៅស្រស់ស្អាតក្មេងខ្ចីកំពុងបើកចិត្តអោយតួឯកប្រុសរូបណា។ កាលពីម្សិលមិញនេះកញ្ញា aff_taksaorn បានរៀបចំផ្ញើរនំខេកអោយលោក tee_jaruji ដល់កន្លែងដែលតារាប្រុសឆ្លងថ្ងៃកំណើតជាមួយសមាជិកគ្រួសាររបស់គាត់ ដោយនៅក្នុងនំខេកនោះបានសសេរថា “Happy Birthday to ‘Tee’, From Aff” ។
នំខេកព្រមជាមួយសារសសេរខ្លីៗរបស់តារាស្រីបានធ្វើអោយថ្ងៃកំណើតគម្រប់ ២៨ ឆ្នាំរបស់លោក tee_jaruji ពោរពេញដោយក្តីសុខបំផុត គាត់ផុសទាំងរូបផុសទាំងវីដេអូជាមួយនំខេកហើយសសេរសារសំដែងអារម្មណ៍រំភើបថា “🤍🥳 ញ៉ាំតែម្នាក់ឯងមិនចែកនរណាទាំងអស់😊🥰🫠”។ ចំណែកអ្នកគាំទ្រគូជីនរបស់ពួកគេវិញនាំគ្នាចូលមកខមមិនសម្តែងក្តីរីករាយព្រមជាមួសារចំអន់តារាស្រី aff_taksaorn ថា “បើកចិត្តហើយមែនទេ?” យ៉ាងច្រើនសន្ធឹកសន្ធាប់។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា