ហ្វែនខ្លាប់តាមជីគូរបស់ពួកគេមកជាច្រើនខែហើយសម្រាប់តួឯកប្រុសស្រីដែលបដិសេដរហូតមកថាពួកគេត្រឹមជាមិត្តរួមការងារដែលរាប់អានគ្នាជាបងប្អូន punjanprama-ladiiprang។ ចុងក្រោយតារាប្រុសផុសសាសារភាពបណ្តាលអោយអ្នកគាំទ្រនាំគ្នាផ្អើលឈូឆរកកកុញពេញបណ្តាញសង្គមនាពេលនេះ។

លោក punjanprama ផុសរូបគូជាមួយតួឯកស្រីជាច្រើនសន្លឹកហើយបានសសេរជា Caption ថា “មិនបានស្រលាញ់ តែតាមមកស្រលាញ់គ្នាទាល់តែបាន😝” ដោយនៅខាងក្រោយផុសនោះកញ្ញា ladiiprang បានចូលមកខមមិនខ្យូតៗថា “ដណ្តើមគេផុសមុនទៀត 😠”។

ឃើញហើយមិត្តភក្តិក្នុងវិស័យសិល្ប:ជាច្រើនចូលមកខមមិនចំអន់ដល់គូស្នេហាថ្មីដែលកំពុងសាងភ្លើងគូជីនអោយកាន់តែឆេះរោលរាលកាន់តែខ្លាំង។ សូមបញ្ជាក់ថាបន្ទាប់ពីបានធ្វើអោយអ្នកប្រើប្រាស់រំជើបរំជួលហើយលោក punjanprama បានផ្លាសប្តូរ Caption របស់គាត់មកជាវិញ “บุหงาส่าหรี មិនបានស្រលាញ់តែមកស្រលាញ់គ្នាទាល់តែបានក្នុងរឿងនេះ 😝” ដែលបានបង្វែអារម្មណ៍ទស្សនិកជនអោយគិតថាពួកគេកំពុងផ្សព្វផ្សាយរឿងថ្មី។
អត្ថបទដោយ សា



