អីយ៉ា! ស្ងាត់ៗ ប៉ែន ចំរ៉ុង និងអនាគតភរិយា ដឹកដៃគ្នាថត Pre-wedding យ៉ាងផ្អែមល្ហែម!(មានរូបភាព)

ជាការពិតណាស់ ពីមួយថ្ងៃទៅមួយថ្ងៃចំណងស្នេហារវាងតារាសម្ដែងនិងជាពិធីករសំបូរវោហាស័ព្ទលោក ប៉ែន ចំរ៉ុង និងគូស្នេហ៍ កាន់តែផ្អែមល្ហែមខ្លាំងឡើងៗ ខណៈដំណឹងរៀបការក៏នឹងគ្រោងរៀបចំឡើងមិនយូរទៀតនោះដែរ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ អ្នកទាំងពីរបានធ្វើឲ្យអ្នកគាំទ្រជាច្រើនរំភើបចិត្ត ក្រោយពេលដែលគ្រប់គ្នាបានឃើញអ្នកទាំងពីរបានរៀបចំខ្លួនយ៉ាងស្រស់ស្អាត ដឹងដៃគ្នាថតរូបភាព Pre-wedding ត្រៀមសម្រាប់ថ្ងៃរៀបការរបស់ខ្លួនខ្លាំងមុខនេះ។

ក្នុងនោះផងដែរ ពេលដែលគូស្នេហ៍របស់លោក ប៉ែន ចំរ៉ុង តុបតែងខ្លួនក្នុងឈុតកូនក្រមុំបែបនេះ រូបសម្រស់របស់នាងកាន់តែស្រស់ស្អាត អមជាមួយនិងទេសភាពដ៏ស្រស់ស្អាតទៀត ធ្វើឲ្យរូបភាពនេះមើលទៅកាន់តែចាប់អារម្មណ៍ខ្លាំង និងសក្ដិសមគ្នាខ្លាំងតែម្ដង៕

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី