រកមុខម្ចាស់ដៃ! Mai Davika ជួបរឿងភ្ញាក់ជាខ្លាំងបន្ទាប់ពីមានដៃមួយបានលូកចូលមកក្ដិចស្មានាងខណៈពេលដែលនាងកំពុងតែ………..! មានរូបភាព
ស្អាត ពូកែចេញទៅចូលរួមកម្មវិធីមួយណាក៏មិនដែលធ្វើអោយគ្រប់គ្នាខកចិត្ត សម្រាប់តួឯកសម្ដែងស្រីពាន់លានយ៉ាង Mai Davika ដែលបានធ្វើដំណើរទៅចូលរួមកម្មវិធីមួយ តែទៅជួបរឿងដ៏នឹកហួសស្មានមិនដល់កើតឡើង
នៅពេលថ្មីៗនេះ Mai Davika បានផុសរូបភាពនៅក្នុង IG ផ្ទាល់ខ្លួន ព្រមទាំងមានសរសេរជាសារប្រយោគថា “រូបចុងក្រោយ” នៅពេលអូសទៅមើលក៏ឃើញមានរូបភាពបង្កើតស្នាមញញឹមឡើង ព្រោះតែមានរូបដៃកូនក្មេងតូចឈោងមកចាប់ស្មារបស់ Mai
រឿងនេះធ្វើអោយគ្រប់គ្នាចូលទៅសួរថាជាដៃនរណា តើនរណាជាម្ចាស់ដៃ ហើយខាងសាម៉ីខ្លួនក៏បានឆ្លើយតបវិញថា “ដៃអូន Demi តើវាធ្វើអោយបងជាំដែលទេចា” មិនយូរប៉ុន្មានខាងម៉ាក់របស់អូន Demi គឺ Lydia Sarunrat បានឃើញរួចចូលមកខមិនភ្លាមៗថា “Hahahaha Demi!!!!! នៅសុខៗក៏ទៅក្រញិច” រូបនេះបានបង្កើតស្នាមញញឹមខ្លាំងណាស់អ្នកមើល
អត្ថបទដោយ : នីត្តា
1
Post: Edit
















