អីយ៉ាស់! តារាស្រីរូបស្រស់ Pinky អាចនឹងបង្ហាញវត្តមានក្នុងរឿងភាគថ្មីជាមួយនិង Bella

បើយោងតាមប្រភពពត៌មានរបស់ប្រទេសថៃបានឲ្យដឹងថា តារាស្រីរូបស្រស់ Pinky កំពុងតែពិភាក្សា ហើយអាចនឹងមានឱកាសបានចូលរួមសម្ដែងក្នុងរឿងភាគថ្មីមួយដែលមានចំណងជើងថា ‘Dare to Love: Hai Ruk Pipaksa’ ដែលដឹកនាំដោយលោក Ton Nattanan។

រឿងភាគថ្មីមួយនេះស្ថិតនៅក្រោមការផលិតរបស់ស្ថានីយទូរទស្សន៍បុស្ដិលេខ ៣។ មិនតែប៉ុណ្ណោះរឿងភាគនេះក៏មានការចូលរួមសម្ដែងដោយតារាស្រីជួរមុខរបស់ស្ថានីយបុស្ដិ៍លេខ ៣ គឺ Bella Ranee ដែលបានចាប់គូនិងតារាប្រុសវ័យក្មេងដែលមានទេពកោសល្យ Kongthap Peak ជាអតីតបេក្ខជនរបស់កម្មវិធីកូរ៉េដ៏ល្បី Produce 101x។

ប្រិយមិត្តកុំភ្លេចរង់ចាំទស្សនារឿងភាគមួយនេះទាំងអស់គ្នាណា៕

ប្រភព៖ ThaiUpdate

អត្ថបទដោយ៖ ស្រីពេជ្រ