Baifern Pimchanok ធ្វើអោយអ្នកចាត់ការផ្ទាល់ខ្លួនត្រូវប្រញាប់ចេញមកបកស្រាយជាប្រញាប់បន្ទាប់ពីបានឃើញនាងចេញទៅដើរ…..! មានរូបភាព
ដោយសារតែករណីមន្ត្រីប៉ូលិសកំពុងឆ្មក់ចូលរមណីយដ្ឋានដ៏ល្បីមួយក្នុងតំបន់ទេសចរណ៍ Sapan-Bo Kluea ខេត្ត Nan បន្ទាប់ពីមិនគោរពសេចក្តីប្រកាស ជាតំបន់ដែលត្រូវបានរឹបអូសសម្រាប់ដំណើរការនីតិវិធីព្រហ្មទណ្ឌ និងរឹបអូសទ្រព្យសម្បត្តិ ដោយសារការសាងសង់ផ្ទះទេសចរណ៍ ការទន្ទ្រានយកដីព្រៃបម្រុងជាតិ ព្រៃភ្នំដូយភូខា និងព្រៃភ្នំផាដាង
លើសពីនេះ ឧត្តមសេនីយទោ Piyapan Pattarapongsin ស្នងការនគរបាលខេត្តណាន បាននិយាយទាក់ទងនិងករណី តារាសម្ដែងស្រីល្បីឈ្មោះ Baifern Pimchanok ធ្លាប់ថតរូបឆេកអុីននៅកន្លែងកំសាន្ដមួយនេះ ទើបបានអោយភ្នាក់ងាររៀបចំការសួរចម្លើយ ដោយចេញសំបុត្រកោះហៅអោយសាម៉ីខ្លួនចូលបកស្រាយថាមានអ្វីទាក់ដែរឬទេ?
រហូតមកដល់ពេលជាក់ស្ដែងអ្នកចាត់ការ Sanook.com បានសាកសួរទៅដល់អ្នកចាត់ការផ្ទាល់ខ្លួនរបស់ Baifern ទាក់ទងនិងប្រធានបទក្ដៅនេះ ដោយទទួលបានការបកស្រាយថា “បានទទួលពត៌មានហើយចា ហើយពត៌មានដែលប្រកាសចេញមកនេះយើងខ្ញុំក៏មិនដឹងរឿងរ៉ាវអ្វីទាំងអស់ ហើយក៏មិនយល់ថាហេតុយកយើងទៅពាក់ព័ទ្ធជាមួយដែរ ព្រោះពួកយើងគ្រាន់តែទៅដើរលេងតាមធម្មតាចា ចំណែកឯរឿងស្នាក់គឺពួកយើងរកឃើញតាមអុីនធឺណេត ប្អូនគាត់ជារកមកអោយ ហើយក៏បបួលគ្នាទៅដើរលេង គឺជាការពិត យើងទៅដើរលេងពិតៗ យើងជ្រើសរើសទៅតាមផ្លូវដែលយើងចង់ទោ យើងបានមើលវីដេអូគេផុសហើយឃើញថាទេសភាពស្អាតពិតមែន ទើបយើងចង់ទៅលេងដែរ ជាពិសេសពួកយើងក៏មិនបានជ្រើសរើសតែកន្លែងនេះតែមួយដែរ យើងទៅច្រើនកន្លែង ទៅដើរជាមួយពួកម៉ាកតាមធម្មតា មិនដែលទទួលការងារជាអ្នកថតវីដេអូកន្លែងស្នាក់នៅអោយនរណានោះទេ មិនដែលទទួលឡើយ គឺមិនធ្លាប់ពិតមែន”
អត្ថបទដោយ : នីត្តា
















