អាពារហ៍ពិពារហ៍នៅឆ្នេរសមុទ្រ!! តារាស្រី pang_ornjira បង្កើតកូនបានមួយឆ្នាំហើយទើបសម្រេចចិត្តរៀបការជាមួយមិត្តប្រុស!!

កាលពីម្សិលមិញនេះអ្នកនាង pang_ornjira និងមិត្តប្រុសជាមហាសេដ្ឋីជនជាតិគេបានបណ្តើរគ្នារៀបចំកម្មវិធីមង្គលការជាផ្លូវការណ៍បន្ទាប់ពីនៅជាមួយគ្នាបែបស្ងប់ស្ងាត់ជាច្រើនឆ្នាំរហូតមានទាយាទរួមគ្នា។ កម្មវិធីរបស់អ្នកទាំងពីរកក់ក្តៅខុសពីនរណាៗទាំងអស់ព្រោះមានកូនស្រីអាយុ ១ ឆ្នាំចូលរួមជាសមាជិកគ្រួសារនិងជាសាក្ខីភាពអោយស្នេហាស្រស់បំព្រងស្ថិតស្ថេររបស់ពួកគេ។
កម្មវិធីអាពារហ៍ពិពារហ៍របស់អ្នកនាង pang_ornjira​ និងលោក Lee រៀបចំបានយ៉ាងអល្លង្កាសមឋាន:ជាម្ចាស់ជំនួញធំនៅក្នុងប្រទេសថៃ។ លោកមហាសេដ្ឋីជះលុយជួលឆ្នេរដើម្បីកម្មវិធីលក្ខណ:ឯកជនជាមួយក្រុមគ្រួសារនិងមិត្តភក្តិជិតស្និទ្ធដែលសុទ្ធសឹងជាកំពូលតារា និងអ្នកមានទ្រព្យសម្បត្តិមានមុខមាត់នៅក្នុងសង្គមថៃ។
បន្ទាប់ពីមិត្តភក្តិតារាៗបាននាំយករូបភាពកម្មវិធីមង្គលរបស់អ្នកនាង pang_ornjira ទស្សនិកជននិងហ្វែនខ្លាប់របស់នាងបាននាំគ្នាចូលមកសម្តែងក្តីរីករាយជាមួយគូស្វាមីភរិយាថ្មីយ៉ាងច្រើនសន្ធឹកសន្ធាប់ គ្រប់គ្នាជូនពរអោយតារាស្រីក្លាយជាសេដ្ឋីនីដែលមានក្តីសុខបំផុតហើយជាម្តាយដែលមានមោទនភាពបំផុតរបស់កូនស្រី។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា