ជីវិតជាអ្នកល្បីល្បាញពិតជាពិបាកណាស់ធ្វើត្រូវចិត្តគេគេក៏ស្រលាញ់តាមគាំទ្រគ្រប់រឿងគ្រប់សកម្មភាព ធ្វើមិនត្រូវចិត្តគេជាន់ពន្លិចអោយបាត់មុខពីវិស័យក្នុងពេលត្រឹមមួយប៉ព្រិចភ្នែក ហើយដែលខ្លាំងបំផុតនោះគឺអ្នកដែលអោយរង្វាយតម្លៃពួកគេទាំងនោះមិនមែនសុទ្ធតែជាមនុស្សដែលចេះត្រិះរិះពិចារណាត្រឹមត្រូវទាំងអស់នោះទេ។

ដូចជាករណីដែលអ្នកនាង pantipa.a មិនព្រមបើកមុខកូនប្រុសអោយទស្សនិកជនបានឃើញធ្វើអោយមានមតិយោបល់ច្រើនខ្លាំងណាស់ មានទាំងគាំទ្រ មានទាំងមិនគាំទ្រគិតថាពួកនាងគិតច្រើនជ្រុល ឬជោរជាដើម។ ថ្មីៗនេះអ្នកម៉ែស៊ិចស៊ីបានផ្តល់បទសម្ភាសន៍អំពិរឿងដែលនាងបានជួបប្រទះបន្ទាប់ពីបិទមុខកូនប្រុសពីសាធារណ:ជន ដោយនិយាយថាធ្ងន់ធ្ងរបំផុតគឺមានអ្នកចូលមកខមមិនថា “មិនអីទេ ចាំឃើញមុខនៅថ្ងៃបុណ្យសពកូនប្រុសរបស់នាងក៏បានដែល” ។

សម្រាប់នាងនឹងគ្រួសារបែបនេះនេះចាត់ទុកជាទង្វើដែលមិនអាចបណ្តោយអោយរួចខ្លួនដោយងាយៗ មនុស្សចេះតែសសេរតាមចិត្តរបស់ខ្លួនបែបនេះគួរទទួលបានមេរៀន។ បច្ចុប្បន្នតារាស្រីនាំគ្រួសារដាក់ពាក្យបណ្តឹងតាមចាប់អ្នកប្រើប្រាស់អ៊ិនធឺណែតម្នាក់នោះរួចរាល់ហើយ ប៉ុន្តែមិននាំយកមុខគេមកបង្ហាញជាសាធារណ:ទេព្រោះចង់ទុកមុខទុកមាត់អោយខ្លះ។
អត្ថបទដោយ សា



