ត្រូវគេរិះរឿងស្គមជ្រុលមករហូត សម្រាប់តារាសម្ដែងស្រីម៉ឺនលានយ៉ាង Mai Davika ដោយសាម៉ីខ្លួនក៏បានចេញមកបកស្រាយរួមមកហើយថា ខ្លួនចាំបាច់ត្រូវតែសម្រកគីឡូព្រោះតែការងារតម្រូវ ប៉ុន្ដែក៏យល់ថាគ្រប់គ្នាបារម្ភរឿងសុខភាព ហើយពេលនេះនាងក៏បានត្រលប់មកញុំអាហារច្រើនជាងមុនហើយ ហើយគីឡូក៏ឡើងវិញដែរ
ជាក់ស្ដែងនៅក្នុង IG របស់ Klao Nam Prao អ្នកចាត់ការផ្ទាល់ខ្លួន បានផុសវីដេអូខណៈពេលតួឯកស្រីយើងទើបតែទទួលបានអាវថ្មីមួយមក មានទំហំតូចមែនទែនដូចអាវកូនឆ្កែកូនឆ្មាទៅហើយ សូម្បីតែ Mai ខ្លួនឯងក៏ភ្ញាក់ផ្អើលនៅពេលបានឃើញទំហំអាវ គិតថាខ្លួនឯងពាក់មិនកើតទេ
តែរឿងរ៉ាវមិនដូចនូវអ្វីដែលយើងគិត នៅពេលសាម៉ីខ្លួនយកមកពាក់លើខ្លួនឃើញថាពាក់បាន ហើយអ្វីដែលសំខាន់ពាក់ហើយស្រស់ស្អាតថែមទៀត រហូតដល់អ្នកចាត់ការផ្ទាល់ខ្លួនសរសេរផុសថា “ប្រវិត្តសាស្រ្តអាវកូនឆ្កែកូនឆ្មា អាវទារក និងនៅជាមួយកូនស្វា @davikah រហូតទៅ”
អត្ថបទដោយ : នីត្តា






















