ហ្វែនខ្លាប់ស្រងាកចិត្តជាមួយហេុតផល!! តារាស្រី mattperanee ប្រកាសត្រឡប់មកសម្តែងរឿង ហើយក៏ប្រកាសសុំដកខ្លួនវិញព្រោះអារម្មណ៍ផ្ទាល់ខ្លួន!!
បាត់មុខពីវិស័យសិល្ប:ជាច្រើនឆ្នាំខ្លាំងណាស់សម្រាប់តួឯកស្រីបុស្តិ៍លេខ ៣ កញ្ញា mattperanee ដែលមានរឿងចុងក្រោយកាលពី៥ឆ្នាំមុន។ ថ្មីៗនេះទស្សនិកជនដែលទន្ទឹមរងចាំនាំគ្នារំភើបរីករាយព្រោះនាងចេញមុខមកអោយសម្ភាសន៍ថាពេលនេះខ្លួនបានត្រឡប់មកទទួលសម្តែងរឿងវិញហើយ ប៉ុន្តែក្តីសង្ឃឹមត្រូវបានរលាយសូន្យព្រោះជាចុងក្រោយតារាស្រីបានប្រកាសថាខ្លួនបានសុំដកឈ្មោះចេញពីរឿងនោះវិញហើយ។

នៅក្នុងកម្មវិធី Event មួយកញ្ញា matt បានប្រាប់អ្នកយកពត៌មានថានាងបានសុំដកខ្លួនចេញពីរឿងភាគថ្មីរបស់អ្នកដឹកនាំរឿងឈ្មោះ “Nok” ហើយព្រោះតារារាមច្បងដែលនាងគោរពស្រលាញ់បានចាកចេញ។ តារាស្រីបន្តថាមូលហេតុដែលបណ្តាលអោយនាងទទូលសម្តែងរឿងថ្មីនោះដោយសារឃើញមានតារាជើងចាស់ដែលខ្លួនចង់រួមការងារច្រើន ពេលនេះពួកគេដកខ្លួននាងក៏សុំដកខ្លួនដែល។

ពត៌មាននេះធ្វើអោយហ្វែនខ្លាប់ដែលទន្ទឹមរងចាំអស់រយ:ពេល ៥ ឆ្នាំនាំគ្នាអន់ចិត្តហើយសោកស្តាយដែលដំបូងឡើយគិតថានឹងបានឃើញស្នាដៃសម្តែងរបស់តារាស្រីតែពេលនេះត្រឡប់ទៅជាត្រូវរងចាំជាបន្តទៅវិញ។ ហើយសម្រាប់អ្នកដែលមិនយល់ស្របវិញនាំគ្នាគិតថាកញ្ញា mattperanee មិនមានទំនួលខុសត្រូវជាមួយអារម្មណ៍របស់ហ្វែនខ្លាប់ ហើយធ្វើការមិន Professional (មិនមានវិជ្ជាជីរ:) ដោយម្តងទទួល ម្តងមិនទទួលការងារ។
អត្ថបទដោយ សា



