ឆ្នាំនេះពិសេសមែន!! មិត្តប្រុសរបស់កញ្ញា gracekanklao រៀបចំ Surprise ធំអោយនាងក្នុងថ្ងៃកំណើត!!

ថ្មីៗនេះតារាស្រីកំបូលស៊ិចស៊ីពូកែមានច្រើនជំនាញកញ្ញា gracekanklao របស់ទស្សនិកជនថៃឡើងអាយុបានមួយឆ្នាំទៀតហើយ ដោយកម្មវិធីខួបកំណើតរបស់នាងរៀបចំឡើងដោយមិត្តប្រុសហាយសូ ដែលមិនសូវបង្ហាញមុខរបស់នាង។ លោក “nlrgkk” ប្រមូលផ្តុំក្រុមមនុស្សកុហកមកដើម្បីទាក់ទងជួលមិត្តស្រីមកធ្វើជាតារាច្រៀងកិត្តិយសអោយកម្មវិធីថ្ងៃខួបកំណើតខ្លួនឯង!
ហាយសូ nlrgkk ក្នុងនាមជាប្រធានក្រុមហ៊ុនបានសហការណ៍ជាមួយបុគ្គលិកបង្កើតរៀបចំកម្មវិធីខួបកំណើតអោយតារាស្រី gracekanklao ប៉ុន្តែមិនប្រាប់នាងអោយដឹង លើសពីនោះទៅទៀតពួកគេធ្វើពុតជាអញ្ញើញនាងអោយមកច្រៀងកំដកម្មវិធីជប់លៀងរបស់ក្រុមហ៊ុន។ លុះដល់វគ្គត្រូវឡើងច្រៀងទៀតនាំគ្នាលើកនំខេក ច្រៀងចម្រៀងជូនពថ្ងៃកំណើត និងបើក Backdrop ដែលមានសសេរថា “Grace Didn’t Know” អោយមើលថាតាមពិតទៅវាជាកម្មវិធីរបស់កញ្ញា gracekanklao។
តារាចម្រៀងស្រីរបស់យើងរំភើបរីករាយ ហើយភ្ញាក់ផ្អើលខ្លាំងណាស់ព្រោះមិត្តប្រុសមិនដែលធ្វើរឿងបែបនេះ ហើយមិនដែលលាក់បាំងអ្វីជិតឡើយ។ លុះកម្មវិធីចប់នាងផុសរូបគូអមជាមួយសាររៀបរាប់ពីស្ថានភាពនិងអាម្មណ៍ចូលក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួន ធ្វើអោយគ្រប់គ្នាចូលមកខមមិនជូនពរ ហើយសសើរថាលោក “nlrgkk” ជាមិត្តប្រុសដែលគួរអោយស្រលាញ់បំផុតលើលោក។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា