គ្រាំចិត្ត!! តារាស្រី aff_taksaorn រៀបរាប់ពីហេតុការណ៍ដែលខ្លួនចាកចេញពីផ្ទះរបស់អតីតស្វាមី ឆ្អែតដល់កម្រិតអ្វីក៏លែងយកតាមខ្លួន!
កំពុងក្លាយជាតារាស្រីដែលរឹងមាំ មានមនសិកាខ្ពស់ក្នុងការងារនិងការចិញ្ចឹមបីបាច់ថែរក្សារកូនស្រីតែម្នាក់ឯង ចំពោះតួឯកស្រីល្បីល្បាញ aff_taksaorn ដែលធ្លាប់បាត់មុខពីវិស័យសិល្ប:មួយរយ:ព្រោះបញ្ហាគ្រួសារ។ ឃើញនាងរឹងមាំបែបនេះមិនមែនមកពីនាងមិនចេះឈឺចាប់ ឬមិនធ្លាប់ខូចចិត្តនោះឡើយព្រោះដូចដែលទាំងអស់គ្នាបានដឹងស្រាប់ហើយថារឿងរ៉ាវស្នេហាគ្រាចាស់ធ្វើបាបចិត្តនាងដល់កម្រិតណា។

ម៉ែ aff_taksaorn ធ្លាប់ឡើងផ្តល់បទសម្ភាសន៍នៅក្នុងកម្មវិធី “แฉ” ប្រាប់ពីហេតុការណ៍ដែលខ្លួនឆ្អែតដល់កម្រិចហើយសម្រេចចិត្តចេញពីផ្ទះរបស់អតីតស្វាមីយ៉ាងស្ងប់ស្ងាតដោយបាននិយាយថា “មិនមានមានរឿងភ្លាមចិត្តក្តៅចាកចេញពីផ្ទះភ្លាមទេ នាងជួបរឿងរីងរៃព្រឹកថ្ងៃល្ងាចដដែលៗជាច្រើនខែជាច្រើនឆ្នាំ គ្រាំចិត្តតែម្នាក់ឯងរហូតគិតរកដំណោះស្រាយដោយការចាកចេញ ..(បន្ត)..

…នៅថ្ងៃចេញពីផ្ទះតារាស្រីប្រាប់ថានាងមិនយកអ្វីតាមខ្លួនទាំងអស់ មិនចង់មានដ្រាម៉ាស្រក់ទឹកភ្នែកពេលរៀបចំសំលៀកបំពាក់ មិនចង់អោយនរណាមកឃើញហើយអាណិត សុំត្រឹមមានកូនស្រីមកជាមួយគឺគ្រប់គ្រាន់។ ម៉ែ aff_taksaorn បន្តទៀតថាចេញបានមួយឆ្នាំជាងទើបមានពត៌មាន ដោយសារនាងចង់លាក់បាំង មិនចង់ចេញមុខនិយាយព្រោះវាអាចបណ្តាលអោយមានផលប៉ះពាល់មិនល្អដល់អ្នកដទៃច្រើននាក់”។ សរុបមកតារាស្រីរបស់យើងសម្រេចចិត្តចាកចេញព្រោះគ្រាំដល់កម្រិតដែលនាងមិនអាចទទួលយកបាន គាត់ជាជនរងគ្រោះតែលាក់ពត៌មានព្រោះចង់រក្សាមុខមាត់អោយគេ។
អត្ថបទដោយ សា



