យ៉ាងណាដែរគូនេះ? ដៃគូតារាគូរបស់តួឯកប្រុសលោក Naphat Siangsomboon និងតួឯកស្រី Baifern Pimchanok ទោះមាត់ចេះតែប្រកែកមិនមែនជាគូស្នេហ៍នៅឡើយទេ តែទង្វើរវិញធ្វើឲអ្នកគាំទ្រអត់គិតមិនបានស្វីតដូចគូស្នេហ៍ថ្មីថ្មោង ថែមត្រូវបានគេប្រទះឃើញទាំងគូកំពុងតែបណ្ដើរគ្នាដើរលេងត្រសងពេលយប់។
ដោយដៃគូតារាសម្ដែងលោក Naphat និង Baifern ពេលនេះបានក្លាយជាតួឯកប្រុសស្រីគូថ្មីដែលអ្នកគាំទ្រកំពុងចាប់អារម្មណ៍ចង់ឲក្លាយជាសង្សារនឹងគ្នាមែនទែន ដូចគូរបស់ Nadech និង Yaya ដែរ។ ហើយគូនេះទំនងនឹងអាចក្លាយជាការពិតមួយគូទៀត ក្រោយពីមុននេះតួឯកប្រុសលោក Naphat ទើបតែសារភាពថាពិតជាលួចស្រលាញ់ Baifern មែន និងចង់សុំឱកាសពី Baifern ដើម្បីបានទាក់ទងមើលចិត្តគ្នាឆ្លងហួសពាក្យត្រឹមតែជាមិត្តភក្ដិដែលធ្លាប់និយាយពីមុន។ ចំណែកខាងតួឯកស្រី Baifern វិញ បានឆ្លើយតបហើយក្រោយពីស្ដាប់ការសារភាព តែមិនទាន់យល់ព្រមនោះឡើយ។ ស្រាប់តែថ្មីៗនេះ ទាំងគូត្រូវបានអ្នកគាំទ្រប្រទះឃើញនិងថតរូបបាន ខណះកំពុងនាំគ្នាដើរលេងញុាំអាហារសារសងតែពីនាក់ពេលយប់ដូចគូស្នេហ៍ ឬមួយក៏ Baifern ឆ្លើយយល់ព្រមហើយ? នេះជាសំនួរដែលអ្នកគាំទ្រចង់ដឹងពីតួឯកប្រុសស្រីទាំងពីរដួង។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ