ល្អគ្មានគូប្រៀប!! ម៉ែ aff_taksaorn តាមផ្តល់កំលាំងចិត្តអោយ pinkysavika ក្រោយពេលបាត់បង់ស្ទើរគ្រប់យ៉ាង!!

បើអោយនិយាយពីតួឯកស្រីដែលជីវិតក្នុងរឿងនិងជីវិតពិតស្រដៀងគ្នាខ្លាំងបំផុត ទស្សនិកជនប្រហែលជាមិនអាចរំលងឈ្មោះរបស់តារាស្រីល្បីល្បាញម្នាក់នេះបានទេ។​ កញ្ញា​ aff_taksaorn ជាមនុស្សស្រីមានចិត្តសប្បុរស និងប្រើប្រាស់ជីវិតដែលស្ងប់ស្ងាត់មិនបៀតបៀនអ្នកដទៃដោយតាំងពីដើមរហូតមកទល់សព្វថ្ងៃនេះនាងមិនដែលបង្ករអោយមានរឿងអាស្រូវ ឬបង្ករអោយគ្រួសារអាប់អោនកិត្តិយសសូម្បីម្តង។

ចំពោះជាមួយមិត្តក្នុងវិស័យសិល្ប:វិញគ្រប់គ្នាលង់ស្រលាញ់ហើយសាងសម្ព័ន្ធមិត្តជាមួយម៉ែ aff_taksaorn ជាបន្តបន្ទាប់ពីបានរួមការងារលើកដំបូងជាមួយគ្នា។ ចុងក្រោយទស្សនិកជនសង្កេតឃើញតារាស្រីបង្ហាញវត្តមានផ្តល់កំលាំងចិត្តអោយកញ្ញា pinkysavika នៅក្នុងអ៊ិនស្តាក្រាមដោយការចូល like គ្រប់រូបភាពដែលបានផុសក្រោយពេលចេញពីមន្ទីឃុំឃាំង។
សរុបមកតារាស្រី aff_taksaorn ជាមនុស្សដែលមានទឹកចិត្ត មិនរើសអើងហើយតែងមានចេតនាចង់ជួយអោយមនុស្សគ្រប់គ្នាមានកំលាំងចិត្តដើម្បីបន្តជីវិតជានិច្ច។ នាងជាមិត្តដ៏ល្អសែនល្អរបស់គ្រប់គ្នាជាពិសេសសម្រាប់មនុស្សស្គាល់គ្នា ឬមនុស្សដែលកំពុងជួបទុក្ខលំបាក។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា