សង្ស័យណាស់…! សង្ស័យ lekteeradetch – bow_maylada លុតជង្គង់សុំគ្នារៀបការក្នុងឧកាសដំណើរកំសាន្តរួមគ្រួសាររដូវកាល Christmas!!

ជាគូស្នេហ៍តារាដែលទស្សនិកជនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់សម្រាប់គូរបស់លោក lekteeradetch និងកញ្ញា​ bow_maylada ដែលពេលនេះកំពុងចំណាយពេលវេលាល្អៗជាមួយក្រុមគ្រួសារនៅក្រៅប្រទេសរួមគ្នា។ ហ្វែនខ្លាប់កំពុងសង្ស័យថាដំណើរកំសាន្តលើកនេះនឹងមានការលុតជង្គង់សុំគ្នារៀបការពីរគូព្រោះតារាប្រុសស្រីហាក់បីដូចជារ៉ូមែនទិកពិសសេសខុសធម្មតា ហើយណាមួយគ្រួសារមកជួបជុំគ្នាទាំងអស់ទៀត!។
តាមពិតទៅមិនបានទៅព្រមគ្នាទេកញ្ញា bow_maylada ប្រញ៉ាប់ធ្វើហោះហើរទៅតាមក្រោយបន្ទាប់ពីសម្រេចភារកិច្ចការងារចប់សព្វគ្រប់ ហើយទៅដល់ភ្លាមទាំងពីរនាក់នាំគ្នាផុសរូបភាព និងវីដេអូផ្អែមល្ហែមចូលក្នុងអ៊ិនស្តាក្រាមអោយគ្រប់គ្នាបានឃើញភ្លាមៗ។ តារាស្រីផុសរូបទាំងពីរនាក់កំពុងញ៉ាំផ្លែស្ត្របឹរី ហើយចំណែកលោក lekteeradetch វិគគាត់ផុសវីដេអូដែលខ្លួននឹងមិត្តស្រីកំពុងជិះទូកមើលថ្ងៃលិចសាសងស្នេហា។
ផុសរបស់ពួកគេបណ្តាលអោយបណ្តាអ្នកគាំទ្រនៅមិនស្ងៀម ដោយបាននាំគ្នាសម្រុកចូលមកខមមិនចំអន់ដូចជា “ផ្លែស្ត្របឹនេះមើលទៅផ្អែមដាច់គេក្នុងផ្សារ”, “ស្វីតខ្លាំងខ្ញុំសុំ Cheer គូនេះ!!” ហើយមួយចំនួនធំទៀតសសើរថាផ្អែមបែបនេះសង្ស័យទាំងអស់គ្នាអាចនឹងឃើញបរិយាកាសសុំគ្នារៀបការ មែនឬក៏មិនមែនតោះចាំអ៊ុតមើលទាំងអស់គ្នា!!។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា