Matt Peeranee បង្ហើបប្រាប់ពីមូលហេតុដែលនាងដកខ្លួនចេញពីការសម្ដែងរឿងភាគព្រោះតែចង់ធ្វើរឿងមួយនេះ! មានរូបភាព

អាចនិយាយបានថាបាត់មុខពីកញ្ចក់ទូរទស្សន៍អស់មួយរយៈពេលធំ សម្រាប់តួឯកស្រីស្អាតកូនកាត់ Matt Peeranee មុនមានដំណឹងល្អនិងត្រលប់មកទទួលការងារសម្ដែងម្ដងទៀត ដែលជាស្នាដៃដឹកនាំដោយ Nok Jariya តែហ្វេនៗនៅតែមានចិត្តសោកស្ដាយ នៅពេលកញ្ញា Matt បានសុំដកខ្លួនពីការថតរឿងភាគនេះ ក្រោយពីមានការផ្លាស់ប្ដូរតួសម្ដែង រួមទាំងសិស្សច្បងរួមការងារមិនបានលេងជាមួយនាង ទើបសុំត្រលប់ទៅធ្វើជាអ្នកលក់ដូចកាលពីមិនទាន់ចូលធ្វើជាតារា

ជាក់ស្ដែង (12 ធ្នូ 2022) TrueVisionsOfficial បានបង្ហាញបទសម្ភាសន៍របស់ Matt Peeranee ទាក់ទងនិងរឿងនេះថាពេលដំបូងសប្បាយចិត្តដែលជាបងៗតារាសម្ដែងរាមច្បងដែលចង់សម្ដែងជាមួយ តែបងៗមិនបានសម្ដែងទេ ទើបគិតថាបើចឹងក៏ត្រលប់ទៅលក់សាប៊ូនិងការ៉េមដូចកាលមុន ពេលនេះមិនទាន់មានរឿងសម្ដែងផ្សេងទៀតទាក់ទងមកទេ

នាងបានបន្ថែមទៀតថា នៅពេលចេញមកធ្វើជាខ្លួនឯង សប្បាយៗនៅជាមួយធម្មជាតិមិនត្រូវការការតុបតែងច្រើនទេ មានអារម្មណ៍ស្រស់ស្រាយធូរស្រាលក្នុងខ្លួនណាស់ តែមិនទាន់ដល់ដំណាក់កាលបែរខ្នងដាក់វិស័យសិល្បៈនោះទេ យល់ថាដល់ពេលធំធាត់ជាងមុនហើយ ទើបមិនចាំបាច់សម្ដែងគ្រប់តែរឿង ប្រសិនបើចង់លេងចង់សម្ដែង ឬជួបជាមួយអ្នកដែលយើងចង់សម្ដែងជាមួយយើងក៏សម្ដែងទៅ

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ:  នីត្តា