តារាស្រីល្បីភាពស៊ិចស៊ីច្រើនឆ្នាំនាង Aum Lukkana ទោះបីជាពេលនេះសម្រេចចិត្តមិនទុកដើមទ្រូងធំៗរបស់ខ្លួនដូចមុន តែក៏មិនចោលភាពស៊ិចស៊ីដែរ ប៊ីគីនីនៅតែស្លៀករូបភាពនៅតែបង្ហោះ។
ដោយរូបនាងច្រើនឆ្នាំកន្លងមកនេះត្រូវបានគេស្គាល់ថាជាតារាស្រីស៊ិចស៊ីទាំងក្នុងរឿងនិងក្រៅសាច់រឿង ថែមមិនលាក់បាំងក្នុងរឿងវះកាត់កែកុនសម្រស់នោះទេ សូម្បីតែដើមទ្រូងធំៗរបស់នាងក៏វះកាត់ដាក់មកដែរធ្វើឲរូបនាងច្រើនឆ្នាំមកនេះមានដើមទ្រូងទាក់ភ្នែកអ្នកទស្សនាពេលបង្ហោះរូបម្ដងៗ។ ស្រាប់តែថ្មីៗនេះ Aum Lukkana ក៏សម្រេចចិត្តវះយកស៊ីលីកូនចេញទុកតែដើមទ្រូងកំណើតពីធម្មជាតិវិញ ធ្វើឲមិនធំដូចមុនតែនាងថាពេលនេះនាងលែងចង់បានធំហើយ ព្រោះពិបាកក្នុងការថែទាំងនិងពិបាកពេលហាត់ប្រាណផងដែរ។ ម្យ៉ាងពេលនេះនាងឃើញថាអ្នកមានដើមទ្រូងតូចក៏ស្អាតមួយបែបដែរ ទើបយកដើមទ្រូងក្លែងក្លាយចេញវិញ។ តែសូមប្រាប់ថារឿងស៊ិចស៊ីមិនចោលនោះទេ នាងចូលចិត្តស្លៀកប៊ីគីនីនៅតែស្លៀកដដែលថែមស្រលាញ់តែពណ៌ស្រស់ៗទៀតផង។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ