អាចនិយាយបានថាជាគូជីនដែលទស្សនិកជនកំពុងរងចាំអ៊ុតមើលថាពួកគេអាចក្លាយជាគូសង្សារមែនទែនឬក៏អត់ សម្រាប់គូរបស់លោក Nine Naphat និងតួឯកស្រីក្នុងរឿង Friend Zone កញ្ញា Baifernbah ដែលថ្មីៗនេះខាងប្រុសបានចេញមុខមកសារភាពថាខ្លួនបានលង់ស្រលាញ់ខាងស្រីមែនទែនហើយសុំអោយហ្វែនខ្លាប់ជួយតាមសុំចម្លើយពីនាងអោយគាត់វិញផង។

សំណូមពរលោក Nine Naphat មានប្រសិទ្ធភាពពេលនេះគាត់ទទួលបានចម្លើយគួជាទីពេញចិត្តពីកញ្ញា Baifernbah ដែលបានធ្វើអោយពិភពលោករបស់ពួកគេ និងពិភពលោកហ្វែនខ្លាប់ឡើងពណ៌ផ្កាឈូក។ ហើយដំណឹងល្អលើកនេះបានធ្វើអោយទស្សនិកជនដឹងថាតើតារារូបណាខ្លះជាហ្វែណខ្លាប់របស់គូជីន Nine-Baifern ដោយក្នុងនោះរួមមាន:

កញ្ញា Taeweaw_natapohn មិនត្រឹមជាអ្នកចាំចូលរួមអបអរសាទតែម្យ៉ាងនោះទេព្រោះនាងបានដើរតួជាមេខ្ញែរជួយជ្រុមជ្រែងអោយកើតមានស្នេហាមុនពេលដែលកញ្ញា Baifernbah ផ្តល់ចម្លើយ។ កញ្ញា urassayas ជាហ្វែនខ្លាប់យ៉ាងពិតប្រាកដនាងមិនចេញមុខនិយាយអ្វីទេប៉ុន្តែគាំទ្រពេញទំហឹងហើយសប្បាយចិត្តខ្លាំងពេលតារាប្រុសស្រីចាប់ផ្តើមបើកចិត្តអោយគ្នា។ ម៉ែ Chomismaterialgirl ដើរតួធ្វើជាបងស្រីដ៏គួរអោយស្រលាញ់របស់កញ្ញា Baifer ដោយតែសួរនាំពីចិត្តនិងអារម្មណ៍ដែលប្អូនមានចំពោះខាងប្រុសជារឿយៗ។
After Footer (Active) - damrei Mr1 Zone2



