ញ៉ាំស្មៅខ្ចីមួយគូទៀត!! តារាចម្រៀងស្រី Lulaandlulis ស្រវ៉ាម្ចាស់ពាន The Face Men Thailand មកធ្វើជាមិត្តប្រុស!!
មិនដែលមានពត៌មានស្នេហាបែកធ្លាយជាមួយនរណាពីមុនមកឡើយសម្រាប់កញ្ញា Lulaandlulis តារាចម្រៀងស្រីល្បីរបស់ប្រទេសថៃដែលមានកិត្តិនាមរន្ធឺដល់សហរដ្ឋអាមេរិកនិងបណ្តាប្រទេសជាច្រើនផ្សេងទៀត។ ប៉ុន្តែចុងក្រោយ បន្ទាប់ពីធ្វើការងារយ៉ាងធ្ងន់ធ្ងរអស់រយ:ពេលជាច្រើនឆ្នាំតារាចម្រៀងស្រីបានបើកបេះដូងទទួលយកបុរសដែលបានតម្រង់ជួរចាំ ហើយបានសម្រេចចិត្តប្រកាសទំនាក់ទំនងជាមួយបុរសអាយុក្មេងម្នាក់ ដែលឃើញហើយទស្សនិកជនភ្ញាក់ផ្អើលព្រោះមិនដែលនឹងស្មានមិនដល់ថាជាម្នាក់នេះ។

កញ្ញា Lulaandlulis ពេលនេះកំពុងមានទំនាក់ទំនងស្នេហាជាមួយលោក Phillip ម្ចាស់ពានកម្មវិធីល្បីល្បាញរបស់ប្រទេសថៃ “The Face Men ជំនាន់ទី១”។ កន្លងមកមិនមាននរណាដឹងឡើយថាពួកគេទាំងពីរនាក់អាចអភិវឌ្ឍន៍ទំនាក់ទំនងដល់ថ្នាក់នេះព្រោះមិនសូវឃើញថាមានការងាររួមគ្នាច្រើន ហើយក៏មិនដែលសម្តែងកាយវិកាគួរអោយចាប់អារម្មណ៍អ្វីទាំងអស់។

បណ្តាមិត្តភក្តិក្នុងវិស័យសិល្ប: និងហ្វែនខ្លាប់បានដឹងដំណាលគ្នានៅពេលដែលកញ្ញា Lulaa ផុសរូបគូចូលក្នុងអ៊ិនស្តាក្រាមព្រមជាមួយ Caption សសេរថា “my baby is suuuuuuper shy 💚” ។ បន្ទាប់ពីបានលឺដំណឹងល្អហើយទាំងអស់គ្នាបាននាំគ្នាចូលមកខមមិនចំអន់លេងជាច្រើនដូចជា “លាក់បានជិតល្អណាស់…មិនដែលដឹងសោះ”, “ស្វីតដល់ហើយអ្នក..!”, “ម៉ែ…!! Grand Opening បាត់!” និងខមមិនរូបបេះដូងសម្តែងក្តីរីករាយអោយគូរបស់នាងយ៉ាងច្រើនកុះករផ្សេងទៀត។
អត្ថបទដោយ សា




